ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ ផ្លាស់ប្ដូរលូចាស់ដាក់លូថ្មី រំដោះទឹកធ្លាប់ជន់លិចកន្លងមក
រដ្ឋបាលខណ្ឌដូនពេញ បន្តអភិវឌ្ឍន៍ ផ្លាស់ប្ដូរលូធំជាងមុន ដើម្បីរំដោះប្រព័ន្ធលំហូរទឹក បង្កើនល្បឿនលឿនជាងមុន និងការពារការជន់លិចនារដូវវស្សា។

ជាក់ស្ដែងការអភិវឌ្ឍប្រព័ន្ធលូនេះមានប្រវែង ៨០០ ម៉ែត្រ គិតចាប់ពីចំណុចផ្លូវលេខ ៥១ កែង ១៧៨ រហូតដល់ផ្លូវលេខ ១១៤ ក្នុងសង្កាត់ផ្សារថ្មីទី ០៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ហាក់ ជាប្រជាពលរដ្ឋ បានលើកឡើងថា កាលពីមុនចំណុចបណ្ដោយផ្លូវនេះ ធ្លាប់ជន់លិចដែរ ប៉ុន្តែដោយសារតែអាជ្ញាធរចុះស្តារ និងរៀបចំប្រព័ន្ធលូបានញឹកញាប់ ទើបមិនសូវជាទឹកលិចយូរម៉ោងនោះឡើយ។

លោកបន្តថា ក្នុងនាមប្រជាពលរដ្ឋ សូមអរគុណ និងសាទរចំពោះអាជ្ញាធរជាខ្លាំង បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ប្រព័ន្ធលូឲ្យធំជាងមុន ដើម្បីរំដោះទឹកលិច នារដូវវស្សានេះ និងដូចជាបានដោះស្រាយបញ្ហារាល់ផលលំបាកដែលពួកគាត់តែងតែជួបការលិចទឹក ពិបាករស់នៅ ក៏ដូចជាប្រកបអាជីវកម្មចិញ្ចឹមជីវិត។

ចំពោះបញ្ហានេះ លោក សឿង កុសល ចៅសង្កាត់ផ្សារថ្មីទី ០៣ បានឲ្យកម្ពុជាថ្មីដឹងថា បញ្ហានេះ ជះផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋរស់នៅអមសងខាង ដោយសារតែកន្លងមក តាមបណ្តោយផ្លូវលេខ ៥១ នេះ មិនមានប្រព័ន្ធលូសម្រាប់រំដោះទឹកនោះឡើយ។

លោកបន្តថា បើមានភ្លៀងខ្លាំងមកម្តងៗ រង់ចាំរហូតដល់ ១ ម៉ោង ទៅ ២ ម៉ោង ទើបស្រកអស់។ បើមានទឹកជន់លិច ដឹងតែចូលពេញផ្ទះប្រជាពលរដ្ឋតែម្ដង។ ដូច្នេះហើយ ទើបអាជ្ញាធរខណ្ឌដូនពេញ បានធ្វើការដាក់ប្រព័ន្ធលូថ្មី ប្រវែង ៨០០ ម៉ែត្រ ដែលមានទំហំមុខកាត់ ១ ម៉ែត្រ សម្រាប់រំដោះទឹក ពេលជន់លិច ដើម្បីសម្រួលកុំឲ្យផលលំបាកទាំងអស់នេះជះផលប៉ះពាល់ពលរដ្ឋក្នុងមូលដ្ឋានបន្តទៀត។

លោកចៅសង្កាត់ផ្សារថ្មីទី ០៣ បានសំណូមពរ ក៏ដូចជាស្នើសុំពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យសណ្ដាប់ធ្នាប់សាធារណៈកុំបីខាន ត្រូវចេះវេចខ្ចប់សំរាមឲ្យបានល្អ និងបញ្ចេញសំរាមតាមម៉ោងកំណត់ ដើម្បីកុំឲ្យសំរាមហូរចូលលូ ដែលងាយស្ទះប្រព័ន្ធលំហូរទឹក៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


