Connect with us

ព័ត៌មានជាតិ

ម្ចាស់ចម្ការចំនួន ៣ នៅខេត្តពោធិ៍សាត់បានចុះបញ្ជីនាំចេញផ្លែទុរេនស្រស់ទៅចិន

បានផុស

នៅ

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ លោក ហៃ ធូរ៉ា បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ម្ចាស់​ចម្ការ​ចំនួន ៣ ដែល​បាន​ចុះ​បញ្ជី​កសិកម្មល្អនៅ​ក្រសួង​កសិកម្មសម្រាប់​ធ្វើ​ការ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី» នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបាន​លើកឡើង​ថា មក​ទល់​ពេល​បច្ចុប្បន្ន នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​មាន​ម្ចាស់​ចម្ការ​ចំនួន ៣ ដែល​បាន​ចុះ​បញ្ជី​កសិកម្ម​ល្អ​នៅ​ក្រសួង​កសិកម្ម​ដើម្បី​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន ហើយ​ជាក់ស្តែង​សព្វ​ថ្ងៃ​នេះ មាន​ម្ចាស់​ចម្ការ​ចំនួន ១០ បន្ថែម​ទៀត​ផង​ដែរ ដែល​គ្រោង​ចុះ​បញ្ជី​ចម្ការ​នៅ​ក្រសួង​កសិកម្ម​។

ជុំ​វិញ​ការ​ប្រកាស​របស់​ក្រសួង ពាក់ព័ន្ធ​ការ​អនុញ្ញាត​របស់​គយ​ចិន​ ដែល​សម្រេច​ឱ្យ​កម្ពុជា​អាច​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​នេះ លោក ហៃ ធូរ៉ា បាន​លើក​ឡើង​ថា តាម​រយៈ​ការ​ប្រកាស​ឱ្យ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នេះ គឺ​ជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ ព្រោះ​អាច​​ជួយ​ដោះ​ស្រាយ​បញ្ហា​ការ​កត់​ស្ទះ​កសិផល​របស់​ប្រជាពលរដ្ឋ​យើង​​។ ជាក់ស្តែង នៅ​ពេល​កសិករ​ដាំ​ដុះ​អាច​មាន​ទីផ្សារ​ល្អ នាំ​ចេញ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​ ព្រោះ​កន្លង​មក​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ គឺ​នាំ​ចេញ​តាម​ក្រុមហ៊ុន​ដែល​ពួក​គេ​និង​នាំ​ចេញ​បន្ត​ទៅ​កាន់​ទីផ្សារ​ចិន​ ដូច្នេះ​ប្រសិន​យើង​អាច​នាំ​ចេញ​ផ្ទាល់​ដោយ​ខ្លួនឯង​បាន​ វា​គឺ​ជា​រឿង​ល្អ​។

លោក ក៏​បាន​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​ការ​នាំ​ចេញ​នេះ​ទៀត​សោត ក្រសួង និង​មន្ទីរ​កសិកម្ម​ ធ្វើ​ការ​ណែនាំ​ទៅ​លើ​តែ​បច្ចេកទេស​នៅ​ក្នុង​ការ​ដាំ​ដុះ និង​ថែទាំ​តែ​ប៉ុណ្ណោះ​ ដោយ​ឡែក​ខាង​ទីផ្សារ​ គឺ​ខាង​ក្រសួង​ពាណិជ្ជកម្ម​ជា​អ្នក​រៀប​ចំ​។ ក្នុង​នោះ​ចំពោះ​កសិកម្ម​ គឺ​ធ្វើ​យ៉ាង​ណា​កុំឱ្យ​កសិករ​ប្រើប្រាស់​ថ្នាំ ឬ​ជី​លើស​កម្រិត ប៉ុន្តែអនុវត្ត​តាម​ស្តង់ដារកសិកម្ម​ល្អ​ ដើម្បី​ឱ្យ​គុណភាព​ សុវត្ថិភាព ​ស្រប​តាម​តម្រូវការ​នាំ​ចេញ​​ដែល​បាន​កំណត់ដោយ​គយ​ចិន។

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ អគ្គរដ្ឋបាល​គយចិន (GACC) អាច​សម្រេចច​ជា​ផ្លូវ​ការ​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ក្នុង​នោះ មាន​ចម្ការទុរេនចំនួន ១២២ កន្លែង ត្រូវ​បាន​អនុញ្ញាត​ឱ្យនាំចេញ​ផ្លែទុរេន​ស្រស់​ពីកម្ពុជា​ទៅកាន់​ប្រទេសចិន​ជាផ្លូវការ។ បន្ថែម​ពី​នេះ ក៏​នៅ​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន ៣០ កន្លែង ដែល​បានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌ​ភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ វិនាទី មុន

ម្ចាស់ចម្ការចំនួន ៣ នៅខេត្តពោធិ៍សាត់បានចុះបញ្ជីនាំចេញផ្លែទុរេនស្រស់ទៅចិន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជា-ចិន សាទរចំពោះការរីកចម្រើនទំហំពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍ទ្វេភាគី

ព័ត៌មានជាតិ៣២ នាទីutes មុន

មេបញ្ជាការ ឱ្យកម្លាំងអាវុធហត្ថកំពង់ស្ពឺបន្តអប់រំសិស្សានុសិស្ស រួមគ្នាទប់ស្កាត់គ្រឿងញៀន និងបារីអេឡិចត្រូនិច

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នកនាំពាក្យ៖ គ្រឹះស្ថានមធ្យមសិក្សាកំពុងដំណើរការកំណែប្រឡងឌីប្លូម និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

បច្ចេកវិទ្យា៧ ម៉ោង មុន

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

Sokha Hotels

ព័ត៌មានពេញនិយម