ព័ត៌មានជាតិ
សហគមន៍កសិកម្មមាន់ស្រែអូរផុត ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដាថា សហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ សម្រាប់សកម្មភាពពង្រីកផលិតកម្មនៅក្នុងសហគមន៍។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា កសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក(WorldBank)។
ក្នុងនោះ ១៤ម៉ឺនដុល្លារ សម្រាប់គាំទ្រ ៤០% ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល ១ លានដុល្លារ ទៀតសម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង ៦,៤ គីឡូម៉ែត្រនៅក្នុងសហគមន៍។

បើតាមអ្នកនាំពាក្យរូបនេះ គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារទទួលបានជំនួយឧបត្ថម្ភ ២៣០០ ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន ១២០០ ដុល្លារ/គ្រួសារ។
លោកថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសហគមន៍គ្រោងនឹងសហការជាមួយក្រសួងកសិកម្មដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែមខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


