ព័ត៌មានជាតិ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកជំទាវអគ្គលេខាធិការអាយប៉ា (AIPA)
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពវិស័យអប់រំនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងបានអញ្ជើញទស្សនា បណ្ណាល័យឌីជីថល បន្ទប់ Lab ផ្នែកស្ថាបត្យកម្ម អាកាសចរស៊ីវិល និងបន្ទប់ Studio ផ្នែក IT ថ្នាក់រៀន បន្ទប់មហាវិទ្យាល័យ រួមទាំងអគារស្នាក់នៅនិស្សិត ផងដែរ។

ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ២,៣០០នាក់ ដោយក្នុងនោះចូលរួមដោយផ្ទាល់នៅ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ជាង ១,១០០នាក់ និងចូលរួមតាមប្រព័ន្ធZoom នៅទីតាំងទី១ (ទួលស្លែង) ជាង ១,២០០នាក់។

នៅក្នុងជំនួបជាមួយនិស្សិត លោកជំទាវអគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធី “AIPA Roadshow លើកទី១៨ – The 18th AIPA Roadshow” ដើម្បីផ្សព្វផ្សាយដល់ស្រទាប់យុវជន ឱ្យបានស្គាល់ និងយល់ដឹងអំពីតួនាទីរបស់សភាជាសមាជិក AIPA និងតួនាទីរបស់សភាកម្ពុជាក្នុង AIPA ក៏ដូចជា ផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានារបស់ AIPA ដែលសម្រេចបាននាពេលកន្លងមក។ ទន្ទឹមគ្នានោះ លោកជំទាវអគ្គលេខាធិការ កោតសរសើរ និងថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមរបស់សភាកម្ពុជាស្តីពី ការបង្កើតបណ្ណាល័យច្បាប់ឌីជីថល (AIPA Lync – Digital Law Library) ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។ លោកជំទាវបានបន្តថា AIPA LYNC ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់ រួចហើយនាពេលបច្ចុប្បន្ន។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណ លោកជំទាវអគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញមកទស្សនកិច្ច និងផ្តល់ឱកាសជូននិស្សិតប៊ែលធី បានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពី អន្តរសភាអាស៊ាន (AIPA) តាមរយៈបទបង្ហាញ និងវេទិកាជជែកពិភាក្សាដ៏មានសារៈសំខាន់នាព្រឹកនេះ។

បន្ទាប់ពី ទស្សនកិច្ច និងសំណេះសំណាលជាមួយនិស្សិតប៊ែលធី រួចមក លោកជំទាវអគ្គលេខាធិការ ក៏បានបន្តអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់អំពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់ខេត្ត និងទស្សនាសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ៕
អត្ថបទ ៖ សុខា




















-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


