Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

បានផុស

នៅ

អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា៖ “បើគ្រាន់តែគំនិត ទស្សនៈ ឬវិធីរបស់គេខុស ឬផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ជេរប្រទេច ឬចោទប្រកាន់គេក្នុងបទអាក្រក់ណាមួយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបណ្ឌិត តាមរយៈការផុសលើហ្វេសប៊ុកផ្ទាល់ខ្លួនចំនួន ៤ចំណុច នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ពីការស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន ទើបអាចតម្រង់ទិសខ្លួនឯងបានល្អ។

ចំណុចសំខាន់ ៣ទៀត ដែលលោកបណ្ឌិតលើកឡើងដើម្បីតម្រង់ទិសខ្លួនឯងបានល្អគឺ កុំនិយាយទៅតាមអារម្មណ៍ គំនិត កំហឹង ឬជាតិនិយមរបស់ខ្លួន ដោយខ្វះការពិចារណា ខ្វះព័ត៌មានបញ្ជាក់ និងទិន្នន័យជាដើម។ បន្ថែមពីនេះ លោកបណ្ឌិត ឈត ប៊ុនថង ថា រាល់ការចង់បានសន្តិភាព ឬជាការបញ្ចប់ជម្លោះ មិនមែនសុទ្ធតែប្រើប្រាស់មធ្យោបាយហិង្សា ប្រើកម្លាំង ឬសង្គ្រាម ដើម្បីបញ្ចប់ជម្លោះនោះទេ ពោល គឺការប្រើប្រាស់កម្លាំង ឬសង្គ្រាម គឺជាជម្រើសចុងក្រោយគេនៅពេលដែលជម្រើសផ្សេងៗលែងមានប្រសិទ្ធភាព។

ចំណុចចុងក្រោយ លោកថា៖ “ការបោះបង់ ឬការសម្លាប់ទីប្រឹក្សា និងមេទ័ពល្អៗចោលដោយការយល់ច្រឡំ នឹងធ្វើឱ្យខ្លួនយើងចុះខ្សោយ ហើយនឹងបរាជ័យនៅលើសមរភូមិ” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ វិនាទី មុន

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងការពារជាតិបង្កើតបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្នុងការឆ្លើយតបឱ្យលឿនរាល់សភាពការណ៍តាមព្រំដែន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបាន​ឱប​មិត្តរួមការងារ​ ​ក្រៅ​ពី​ភរិយា

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

Sokha Hotels

ព័ត៌មានពេញនិយម