Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប៉ា​គី​ស្ថាន​សម្លាប់​ភ្ញៀវ​ទេសចរ​ ៣​នាក់ ខណៈ ១៥​នាក់​ទៀត​បាត់​ខ្លួន​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី២២ខែកក្កដា ទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំងបានសម្លាប់ភ្ញៀវទេសចរយ៉ាងហោចណាស់ ៣ នាក់ និង ១៥ នាក់ទៀតបាត់ខ្លួននៅភាគខាងជើងប្រទេសប៉ាគីស្ថាន។

ទឹកជំនន់បង្កជាបំណាក់ដី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ភ្លាមៗ​ដែល​បាន​បោកបក់​រថយន្ត​ជាច្រើននៅ​ជិតទីក្រុង Chilas ក្នុង​ភាគ​ខាងជើង​ប៉ាគីស្ថាន។ អ្នកទេសចរជាង ២០០ នាក់ រួមទាំងស្ត្រី និងកុមារ បានជាប់គាំង ដោយសារផ្លូវធំមួយត្រូវបានបិទដោយសារមានបំណាក់ដី។ ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​បាន​ជួយ​សង្គ្រោះ​ពួកគេ ប៉ុន្តែ​យានជំនិះ​មួយចំនួន​នៅតែ​ត្រូវបាន​កប់​នៅក្រោម​ថ្ម និង​ភក់។ ក្រុម​ជួយ​សង្គ្រោះ​កំពុង​ប្រើ​គ្រឿងចក្រធំៗ​ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន។

ចាប់តាំងពីថ្ងៃទី ២៦ខែមិថុនាមក ភ្លៀងមូសុងខ្លាំងមិនធម្មតាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២៥ នាក់ និងរបួសជាង៥០០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន។

ថ្មីៗនេះ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាកីស្ថានបានព្រមានអ្នកធ្វើដំណើរឱ្យជៀសវាងការធ្វើដំណើរទៅតំបន់ភាគខាងជើង ដោយសារហានិភ័យនៃបំណាក់ដី និងការបិទផ្លូវ។ ក្រុមមន្ត្រីបារម្ភថាស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ ដែលស្រដៀងនឹងគ្រោះទឹកជំនន់ឆ្នាំ ២០២២ ដែលបានសម្លាប់មនុស្សជាង ១,៧០០ នាក់ និងបានជន់លិចមួយភាគបីនៃប្រទេស៕

បំណាក់ដីលើផ្លូវមួយខ្សែ (រូបភាព៖ PTI)
(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម