Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រកាន់ជំហរមិនផ្ដល់ «ពន្ធសូន្យ» ​សម្រាប់ទំនិញអាមេរិក​គ្រប់មុខ ក្នុងការចរចាពន្ធ

បានផុស

នៅ

​ប្រទេសថៃបាន​បញ្ជាក់ជាថ្មីលើជំហររបស់ខ្លួន លើការមិនផ្ដល់ «ពន្ធសូន្យ» (ការលើកលែងពន្ធ) សម្រាប់ទំនិញនាំចូលពីសហរដ្ឋអាមេរិក​គ្រប់មុខ ក្នុងការចរចាពន្ធជាមួយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីការពារវិស័យកសិកម្ម និងអាជីវកម្មក្នុងស្រុក​។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជំហរជាថ្មីរបស់ក្រុមការងារចរចាថៃ ធ្វើឡើងចំពេល​មាន​ក្ដីបារម្ភថា ការបើកទីផ្សារឱ្យទំនិញអាមេរិក​ហូរចូលដោយ​សេរី នឹង​ប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក ជាពិសេសលើវិស័យកសិកម្មចិញ្ចឹមសត្វយកសាច់។ ប៉ុន្តែបើ​ការចរចាបរាជ័យ នោះមាន​ន័យថា ថៃនឹង​រងពន្ធខ្ពស់ ៣៦ ភាគរយ ដែល​នឹង​ចូលជាធរមាន​នៅថ្ងៃទី ១ ខែសីហា ខាងមុខ ហើយធ្វើឱ្យថៃបាត់បង់ការប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ការវិនិយោគ ទៅកាន់ប្រទេសគូប្រជែងផ្សេងទៀត។

​អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រចរចារដែលមិនផ្លាស់ប្តូររបស់ប្រទេសថៃ ដោយ​លើកឡើងថា ថៃនឹងមិនទទួលយកសំណើដែលបើកទីផ្សាររបស់ខ្លួន​ទាំងមូលសម្រាប់​ការនាំចូលរបស់​អាមេរិក​គ្រប់មុខទំនិញ​នោះទេ ​ដោយខុសគ្នាពីប្រទេសផ្សេងៗដូចជា វៀតណាម ដែលបាន​សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិកនាពេលកន្លងមក។

កាលពីសប្ដាហ៍មុន ថៃបាន​ដាក់សំណើពាណិជ្ជកម្មថ្មីទៅសហរដ្ឋអាមេរិក ​ដែលរួមបញ្ចូលទាំងសំណើ​មិន​យក​ពន្ធលើ ៩០ ភាគរយ នៃទំនិញ​​នាំចូល​ពីសហរដ្ឋអាមេរិក ជាថ្នូរនឹង​ការទម្លាក់ពន្ធខ្ពស់ចុះ។ មកទល់ពេលនេះ មិនទាន់មាន​ការព្រមព្រៀងណាមួយ​ពីអាមេរិក​នៅឡើយទេ។

លោក Julapun បាន​និយាយថា៖ «យើងត្រូវការពេលវេលាបន្តិចទៀត ​ដើម្បី​ឱ្យសហរដ្ឋអាមេរិក​ពិចារណាលើ​សំណើរបស់យើង និងឆ្លើយតបជាមួយអ្វីដែលគេប្រកាន់ខ្ជាប់​។ ប៉ុន្តែយើងទទូចថា កិច្ចព្រមព្រៀងថ្មីណាមួយត្រូវតែមានតុល្យភាព ហើយអាជីវកម្មថៃ ជាពិសេសវិស័យដែលងាយរងគ្រោះដូចជាកសិកម្ម ត្រូវតែអាចបន្ត​រស់បាន​»។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងថា ​ថៃកៀកនឹង​សម្រេចបាន​កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ​លើការ​កាត់បន្ថយពន្ធ ៣៦ ភាគរយ​ ហើយ​ការចរចានឹង​បិទបញ្ចប់ក្នុងរយៈពេល​ប៉ុន្មានថ្ងៃខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម