Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយប្រហារភាគខាងត្បូងរដ្ឋ New Mexico សហរដ្ឋអាមេរិក ម្តងទៀត

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ The New York Times ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនៅភាគខាងត្បូងរដ្ឋ New Mexico សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យមានការជួយសង្គ្រោះ និងការជម្លៀសជាបន្ទាន់នៅក្នុងតំបន់ Lincoln ជាពិសេសនៅ Ruidoso ខណៈដែលតំបន់នេះទើបតែងើបពីទឹកជំនន់ធ្ងន់ធ្ងរកាលពីដើមខែថ្មីៗ។

(រូបភាព៖ USGS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីក្នុងតំបន់ មនុស្ស ៥ នាក់ត្រូវបានជួយសង្គ្រោះពីចេញពីទឹកជំនន់ ហើយ១៤នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅជម្រកនៅមជ្ឈមណ្ឌលសហគមន៍ Ruidoso និងសាកលវិទ្យាល័យ Eastern New Mexico បណ្ដោះអាសន្ន។ ទឹកជំនន់នេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងខ្លាំងផងដែរ បើតាមវីដេអូដែលបង្ហាញនៅតាមបណ្ដាញសង្គមបង្ហាញពីទឹកជំនន់យ៉ាងគំហុកហូរកាត់ផ្លូវ។

ទោះបីជាទឹកជំនន់មិនសូវធ្ងន់ធ្ងរដូចជាកាលពីមានព្យុះវាយប្រហារកាលពីដើមខែកក្កដានេះ ដែលបានសម្លាប់មនុស្សបីនាក់ និងបំផ្លាញផ្ទះរាប់សិបខ្នងក៏ដោយ ក៏ទឹកទន្លេ Rio Ruidoso នៅតែកើនឡើងលើសកម្រិត។ នាពេលថ្មីៗនេះ ភ្នាក់ងារអាកាសធាតុជាតិបានចេញការព្រមានអំពីទឹកជំនន់ភ្លាមៗសម្រាប់តំបន់ដែលធ្លាប់រងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ រួមមាន Ruidoso, Glencoe និង Hollywood ។

មកដល់ពេលនេះ មិនមានអ្នករងរបួស ឬស្លាប់នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះទេ ប៉ុន្តែការវាយតម្លៃការខូចខាតកំពុងបន្ត។ ក្រុម​អ្នក​បោស​សម្អាត​បាន​ចាប់​ផ្តើម​បោស​សម្អាត​កម្ទេច​កម្ទី ខណៈ​ភ្លៀង​នៅតែបន្ត​ធ្លាក់នៅឡើយ៕

ទឹកជំនន់បំផ្លាញផ្ទះសម្បែងនៅ Ruidoso

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម