ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេស បកអាក្រាតថៃលេងល្បិច កំពុងចរចា តែបញ្ជាកងទ័ពបាញ់ផ្លោងមកទីតាំងឈរជើងទ័ពកម្ពុជា
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ថ្ងៃទី ២៥ ខែកក្កដានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបកអាក្រាតធាតុពិត និងទង្វើក្រឡេចក្រឡុចរបស់ថៃរឿងចរចាឈប់បាញ់ ប៉ុន្តែបញ្ជាកងទ័ពបាញ់ផ្លោងមកទីតាំងឈរជើងទ័ពកម្ពុជា។

ក្នុងជម្លោះផ្ទុះអាវុធនៅតាមព្រំដែន ជាការពិតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ទៅកាន់ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ដើម្បីស្នើសុំជួយបញ្ចប់ការឈានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា។ ក្រោយមកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ក៏បានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ហើយតាមការសម្របសម្រួល កាលពីយប់ថ្ងៃទី ២៤ កក្កដា គឺពិតជាអាចមានលេចចេញនូវលទ្ធភាពដើម្បីឱ្យប្រទេសទាំងពីរបញ្ចប់នូវប្រយុទ្ធគ្នានៅតាមព្រំដែន។
យ៉ាងណាមិញលោក ជុំ សន្ទរី មានប្រសាសន៍ថា៖«ក៏ប៉ុន្តែជាការគួរឱ្យសោកស្តាយ ក្នុងរយៈពេលប្រហែលជាមួយម៉ោងបន្ទាប់មក ខាងភាគីថៃមានការផ្លាស់ប្តូរជំហរហើយម៉ោង ៦ព្រឹក ថ្ងៃទី ២៥ ខែកក្កដា ភាគីថៃបានចាប់ផ្តើមធ្វើការបាញ់ផ្លោងមកលើទីតាំងឈរជើងរបស់ទាហានកម្ពុជា នេះជាព័ត៌មានពិត»។ មូលហេតុដែលមានការអន្តរាគមន៍របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះប៉ុន្តែមិនសម្រេចបានលទ្ធផលនេះ គឺដោយសារភាគីថៃខ្វះឆន្ទៈបញ្ចប់សង្គ្រាម។ លោកថា៖«ការសម្រេចមិនបានលទ្ធផល គឺមិនដោយកម្ពុជាខ្វះឆន្ទៈទទួលយកដំណោះស្រាយនោះទេ ធាតុពិតគឺភាគីថៃបានផ្លាស់ប្តូរជំហរ»។

គួរជម្រាបថា ការផ្ទុះអាវុធនៅតាមព្រំដែន កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ បង្កឡើងដោយភាគីថៃមានបំណងឈ្លានពានទឹកដីកម្ពុជា និងចង់កាន់កាប់ប្រាសាទតាមាន់ និងប្រាសាទនានានៅតាមខ្សែបន្ទាត់ព្រំដែន។ ជម្លោះប្រដាប់អាវុធនេះបានឡើងកម្តៅ កំពុងបន្តឈានដល់ថ្ងៃទី២នេះ បណ្តាលឱ្យស្លាប់មនុស្សទាំងសងខាង៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


