Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ អំពាវនាវឲ្យពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ទាក់ទងមន្ត្រីជំនាញក្នុងករណីមានគ្រាប់មិនផ្ទុះនៅតាមមូលដ្ឋាន

បានផុស

នៅ

លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅរសៀលថ្ងៃទី២៩ ខែកក្កដា​ នេះ បានអំពាវនាវឲ្យព្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ត្រូវទំនាង់ទំនងទៅមន្ត្រីជំនាញដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងករណីមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ខ្លួន។ ការអំពាវនាវនេះធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួន បានទំនាក់ទំនងមករកអង្គភាព CMAC ឲ្យជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្ទាប់ពី​ការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី២៩កក្កដានេះ លោក ហេង រតនា ក៏បានបញ្ជាក់ដែរថា នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់ កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ​ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ គ្រាប់មីនទាន់ផ្ទុះ​ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ និងអាជ្ញាធរមូលដ្ឋាន​ ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។

តាមរយៈនេះ អគ្គនាយកស៊ីម៉ាក់ក៏បានផ្ដល់លេខទំនាក់ទំនងរបស់មន្ត្រីជំនាញលោកឧត្តមសេនីយ៍ត្រី​ អ៊ាន​ សុធា​ 097 222 2735​ សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ត្រី​ នេត​ រដ្ឋា​​ 097 200 1141​ សម្រាប់ទិសខេត្តឧត្តរមានជ័យ សម្រាប់ជំនួយបន្ថែមផ្សេងៗ​ សូមទាក់ទងឧត្តមសេនីយ៍ត្រី​ កែវ​ សារ៉ាត់​ 097 200 1406៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម