Connect with us

ព័ត៌មានជាតិ

ថវិកាសប្បុរសជនផ្តល់តាមរយៈរដ្ឋបាលរាជធានី ដើម្បីបន្តផ្តល់ទៅវីរៈកងទ័ពជួរមុខ និងជនភាសសឹកកើន ឡើងរាល់ថ្ងៃ

បានផុស

នៅ

គិត​ត្រឹម​ម៉ោង​ ១៧:១៥នាទី ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទទួលបានពីការបរិច្ចាគសរុបជាទឹកប្រាក់រៀលជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៧ម៉ឺនដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភាសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទ័ពជួរមុខរបស់យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យដឹងថា៖ គិត​ត្រឹម​ម៉ោង​ ១៧:១៥នាទី ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួលបានប្រាក់រៀលចំនួនជាង១.១៦៥.៩២៩.៦៨៩​ រៀលនិងប្រាក់ដុល្លាតចំនួន៣៧១.១៦៧,០០​ ដុល្លារ​អាមេរិកក្នុងនោះមានទាំងគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀតនេះជាខឿនការពារជាតិប្រជាជន ។

ថ្ងៃនេះមិនខុសពីថ្ងៃមុនៗ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងឯកឧត្ដម លោកជំទាវជាអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅបន្តរងចាំទទួលអំណោយពីសប្បុរសជននៅសាលារាជធានីភ្នំពេញ ។

ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទព័ជួរមុខភ្លាមៗតាមដែលអាចធ្វើបាន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម