ព័ត៌មានអន្ដរជាតិ
តារាចម្រៀងល្បីឈ្មោះថៃ «Peck» ត្រូវគេចាក់ប្រហារនៅ បាងកក
តារាចម្រៀងថៃល្បីឈ្មោះ Palitchoke Ayanaputra (Peck) ត្រូវបានបុរសម្នាក់ចាក់ចំចង្កា បណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យទី៣ខែសីហាឆ្នាំ២០២៥ នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងខ័ណ្ឌ Bang Kapi នៃទីក្រុងបាងកក ខណៈ Peck ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។

ភ្លាមៗ ប៉ូលិសចាប់បានជនសង្ស័យវ័យ២១ឆ្នាំ ជាអ្នកខេត្ត Samut Songkhram ហើយមូលហេតុនៃការវាយប្រហារនេះគឺបណ្តាលមកពីជម្លោះបុគ្គល។
ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្តលើករណីនេះ ហើយក្រុមគ្រូពេទ្យកំពុងតាមដានស្ថានភាពរបួសរបស់ Peck។

សូមជម្រាបថា Peck បានចាប់ផ្តើមអាជីពជាអ្នកចម្រៀងដំបូងក្នុងឆ្នាំ២០០៥ ក្រោមផលិតកម្ម GMM Grammy។ Peck បានសាងភាពល្បីល្បាញខ្លាំងឡើងៗ បន្ទាប់ពីចូលរួមក្នុងកម្មវិធីប្រឡងចម្រៀង «The Mask Singer» នៅឆ្នាំ២០១៦៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅ ថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


