Connect with us

សេដ្ឋកិច្ច

តម្លៃមាសបានហក់ឡើងខ្ពស់នៅថ្ងៃនេះ

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ ៤០៤០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា ដោយសារព័ត៌មាននៃ​អត្រា​​ការងារកើនឡើងតិចតួចនៅសហរដ្ឋអាមេរិក។​

សម្រាប់តម្លៃមាសនៅតាម​បណ្ដាហាង​នានា​នៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០២ ដុល្លារ ក្នុងមួយជី នៅថ្ងៃច័ន្ទទី ០៤ ខែសីហា ឆ្នាំ ២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន ឱ្យដឹងថា តម្លៃ​ហាងឆេងមាសបានហក់ឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែព័ត៌មាន នៃ​កំណើនអត្រាការងារនៅសហ​រដ្ឋអាមេរិក មិនមានការកើនឡើងនៅក្នុងខែកក្កដានេះ។

លោក ឡុង សំណាងយល់ថា៖ «ស្ថានភាពឥឡូវនេះ កត្តាច្រើន​ណាស់ដែល​អាចឱ្យតម្លៃ​មាស​មាន​​ការ​កើនឡើង មានបរិបទ២ គឺ ស្ថិតនៅក្នុងសង្គ្រាម ឬក៏សេដ្ឋកិច្ចមិនល្អ បានន័យថា វិបត្តិ​សេដ្ឋ​កិច្ច ដូចជារាល់ថ្ងៃនេះ យើងទើបងើបចេញ​ពីកូវីដ១៩ផង ហើយសេដ្ឋកិច្ច អចលន​ទ្រព្យ​ក៏ងើប​អត់​រួច​ដែរ។ បើស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ពិភពលោកស្ថិតនៅក្នុង​ភាពមិន​ច្បាស់​លាស់​​ណា​មួយ ហាងឆេងមាសប្រាកដណាស់នៅតែឡើង»។

ម្យ៉ាងទៀត ប្រសិនបើស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ បើល្អប្រសើរបង្គួរ មាស​អាចធ្លាក់​ចុះតិចតួច ប៉ុន្តែបើពិភលោកដំណើរការស្រួលបួលហើយ តម្លៃមាសរឹតតែកើនឡើងទៀត។ មាសនៅតែថ្លៃ​ដដែល​ ទោះស្ថិតនៅកាលៈទេសៈណាមួយក៏ដោយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម