Connect with us

ជីវិតកម្សាន្ដ

៥ចំណុច បវរកញ្ញារូបស្រស់ ២ដួង បំផុសឱ្យសាធារណជនរួមធ្វើ និងរួមបញ្ឈប់

បានផុស

នៅ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា ហុក សារិតុលា បានចេញមុខបំផុសសាធារណជនខ្មែរ ឱ្យចូលរួមបន្តធ្វើសកម្មភាពណាដែលនាំប្រយោជន៍ដល់កម្ពុជា និងជៀសវាងដាច់ខាតនូវសកម្មភាពណាដែលសាងរូបភាពមិនល្អលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំផុសនេះ គឺបន្ទាប់ពីមើលឃើញសកម្មភាពនៃការបញ្ចេញកំហឹងរបស់សាធារណជនខ្មែរមួយចំនួនលើអ្នកផ្ទះលេខ២ ដោយក្តីឈឺចាប់ ប៉ុន្តែហាក់ភ្លេចគិតដល់រូបភាពអវិជ្ជមានដែលបង្ហាញទៅអន្តរជាតិ។ ដោយបែបនេះ បវរកញ្ញារូបស្រស់ទាំងពីរដួង បានចេញមុខបំផុសនូវ​៥ចំណុចខាងក្រោម៖

១. សូមកុំបង្ហោះ ឬចែករំលែកនូវរូបភាពឌឺដង ឡកលើយទៅកាន់ចោរសៀម កុំឱ្យពិភពលោកមើលមកកម្ពុជាក្នុងផ្លូវអវិជ្ជមាន។ អ្វីដេលគួរធ្វើ គឺគ្រាន់តែបង្ហាញនូវការពិតឱ្យបានច្រើនពីកម្ពុជា និងឆន្ទៈយ៉ាងពិតប្រាកដដែលថា កម្ពុជាគឺពិតជាចង់បានសន្តិភាព។

២. កុំចែករំលែករូបភាពចល័តទ័ព ទីតាំងសម្ងាត់ទ័ព ឬសកម្មភាពប្រយុទ្ធរបស់កងទ័ពលើបណ្តាញសង្គម។ នេះជាការស្នើសុំពីស្ថានីយ៍ទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ។

៣. សូមបន្តជឿជាក់និងទុកចិត្តកងទ័ពកម្ពុជា និងថ្នាក់ដឹកនាំ។

៤. សូមបន្តបំផុសស្មារតីរួបរួមរបស់ខ្មែរ តាមរយៈការរកនិងផ្តល់ជំនួយដល់ជនភៀសសឹក ក៏ដូចជាវីរជនរបស់កម្ពុជា។

៥. សូមជឿជាក់ព័ត៌មានដែលពិត និងផ្តល់ព័ត៌មានដែលពិត ហើយបញ្ឈប់នូវការចែករំលែកព័ត៌មានមិនជាក់លាក់ ក្រៅពីប្រភពច្បាស់ការរបស់រាជរដ្ឋាភិបាល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម