ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆក់យកបេះដូងអ្នកគាំទ្រជាថ្មី ក្នុងឈុតហែលទឹកពណ៌ក្រហមឆ្អិនឆ្អៅ
វត្តមាន នៃការដើរបង្ហាញក្នុងឈុតហែលទឹក(Swimsuit) ពីសំណាក់បវរកញ្ញាដែលជាម្ចាស់មកុដ MGC 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងកម្មវិធី Miss Grand Cambodia 2023 កាលពីរាត្រីថ្ងៃទី ០៧ខែសីហា បាននិងកំពុងឆក់យកបេះដូងអ្នកគាំទ្រជាថ្មីក្នុងឈុតហែលទឹកពណ៌ក្រហមឆ្អិនឆ្អៅ។

ប្រាកដណាស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មកទល់បច្ចុប្បន្ននាងនៅតែឆក់បានការគាំទ្រ និងរក្សាបាននូវប្រជាប្រិយភាពពីសំណាក់មហាជនទូទៅ។ ចំពោះការរក្សាបានប្រជាប្រិយភាពនេះ ដោយសារភាពរួសរាយ និងអត្តចរិត ខណៈកន្លងមកនាងក៏ជាបុគ្គលដ៏សំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។

ជាក់ស្ដែងតាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី Miss Grand Cambodia 2023 កញ្ញា វត្តីសារ៉ាវឌ្ឍី ដែលជាម្ចាស់មកុដកាលពីឆ្នាំ ២០២២ បានសម្ញែងដើរកាច់រាងក្នុងឈុតហែលទឹកពណ៌ក្រហមឆ្អិនឆ្អៅរំលេចដោយរំយោលភ្លឺផ្លេកដើរយ៉ាងជឿជាក់ និងស្វាហាប់ ឆក់យកបេះដូងអ្នកគាំទ្រដោយលាន់ឮសម្រែក នៃការស្រែកហោរស្ទើររង្គើឆាកក្នុងវគ្គ Swimsuit។

ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកនិយមតាមដានស្នេហាវិស័យបវរកញ្ញានៅកម្ពុជាមើលឃើញថា ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមានសមត្ថភាពខ្លាំង និងអាចរក្សាបានលំនឹងប្រជាប្រិយភាពមិនឲ្យធ្លាក់ចុះ ឬ ថមថយបានឡើយ។ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការសរសើរពីមហាជនចំពោះរូបសម្រស់ យ៉ាងស្រឡូនគួរឲ្យស្រលាញ់ទៀតផង។

គួររម្លឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាតំណាងកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាអំឡុងខែតុលា ចុងឆ្នាំ ២០២២។ យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅ Top5 ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូណេស៊ី ពិតមែន តែបវរកញ្ញារូបនេះ រក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ ៖ ចាន់រ៉ា


-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


