ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្នើបញ្ឈប់រាល់ការប្រៀបធៀបរវាងមនុស្សស្រី
ម្ចាស់មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្នគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់នាងក៏ជាផលវិជ្ជមានក្នុងការទាក់ទាញបុរសៗឲ្យលង់ស្រលាញ់ទៀតផង។

ជាមួយគ្នាដែលទីផ្សាគាំទ្រ និងសិល្ប:កំពុងដំណើរការបោះជំហ៊ានទៅមុខយ៉ាងផ្លែផ្កានេះដែរ ក៏ស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្នើបញ្ឈប់រាល់ការប្រៀបធៀបរវាងមនុស្សស្រី ព្រោះមានចំណុចល្អផ្សេងគ្នា។ ក្នុងន័យនេះ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា មនុស្សយើងម្នាក់ៗ មិនបានកើតមកជាមួយភាពឥតខ្ចោះឡើយ គឺយើងគ្រប់គ្នាសុទ្ធតែបានដឹងហើយ។
ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយបន្តថា ប៉ុន្តែស្តង់ដាសម្រស់ក្នុងសង្គមដែលយើងរស់នៅសព្វថ្ងៃ គឺតែងតែទាមទារឱ្យយើងចង់បាននេះចង់បាននោះដូចអ្នកដទៃទៅវិញរហូតភ្លេចសម្លឹងមើលចំណុចល្អរបស់ខ្លួនឯងទៅវិញហេតុអ្វី?។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ទៀតថា“ចូរបញ្ឈប់រាល់ការ ប្រៀបធៀបព្រោះមនុស្សស្រីទាំងអស់ គឺសុទ្ធតែមានចំណុចល្អរៀងៗខ្លួន ហើយយើងត្រូវតែស្គាល់ពីតម្លៃខ្លួនឯង ស្រឡាញ់ខ្លួនឯង ហើយអ្នកនឹងដឹងថា អ្នកជាមនុស្សស្រីដែលអស្ចារ្យបំផុតតាមបែបផែនដែលអ្នកមាន “។ នាងបន្ថែមថា កុំភ្លេចស្រឡាញ់ខ្លួនឯងអោយច្រើនៗ កុំបាក់ទឹកចិត្តក្នុងដំណើរជីវិតណាស៊ូស៊ូសុំផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់ដល់អ្នកទាំងអស់គ្នា។

គួររម្លឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអ ន្តរជាតិនាអំឡុងខែតុលាចុងឆ្នាំ២០២២។យ៉ាងណាមិ ញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5 ក្នុងការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ី ពិតមែនតែបរវកញ្ញារូបនេះរក្សាបានការគាំទ្រនិ ងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


