កីឡា
បឺត សង្ឃឹម ចាក់សាករូបទាហានអោបផែនទីប្រទេសកម្ពុជាបញ្ជាក់ការចងចាំវីរះកងទ័ព
កីឡាករជើងខ្លាំងប្រចាំទម្ងន់ ៥៧គីឡូក្រាម បឺត សង្ឃឹម បានបង្ហោះវីដេអូដែលរូបគេទើបចាក់សាករូបទាហានអោបផែនទីប្រទេសកម្ពុជាដែលជារូបកំពុងល្បីលើបណ្ដាញសង្គម និងជាការបញ្ជាក់ពីការចងចាំមិនភ្លេចពីវីរះភាពកងទ័ពដែលពលីការពារទឹកដី។

រូបភាព បឺត សង្ឃឹម
នៅលើហ្វេសបុកផេក Bird songkherm – ទូចរ៉ាឆាន់ បានបង្ហោះវីដេអូពីការចាក់សាករបស់ បឺត សង្ឃឹម នៅមុននេះអមដោយចំណងជើង «ជាមនុស្សម្នាក់ដែលខ្លាចម្ចុល តែទ្រាំរយៈពេល ៥ម៉ោងជាង ដើម្បីសាក់រូបនេះឡើងរំលឹកការចងចាំដល់ វីរះកងទ័ពកម្ពុជា »។ តាមអត្ថន័យគឺបញ្ជាក់ពីការចងចាំមិនភ្លេចពីការពលីអាយុជីវិតរបស់វីរះកង់ទ័ពកម្ពុជាក្នុងការការពារទឹកដីពីប្រទេសសៀមដែលបានឈ្លានពានកន្លងទៅថ្មីៗនេះ។

រូបភាព បឺត សង្ឃឹម
ថ្មីៗនេះមិនមែនតែកីឡាករ បឺត សង្ឃឹម នោះទេ ពោលកីឡាករបាល់ទះជម្រើសជាតិកម្ពុជា សឿន ហេង ក៏បានចាក់សាករូបទាហានអោបផែនទីប្រទេសកម្ពុជានេះដែរ។ មិនថាប្រជាជនកម្ពុជាក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយក្នុងមជ្ឈដ្ឋានកីឡាគេមើលឃើញថាមានការខំងសម្បារ និងស្អប់ការឈ្លានពានពីប្រទេសសៀមមកលើកម្ពុជាជាខ្លាំង និងមានកីឡាករ កីឡាការិនីមួយចំនួនបានចេញមុខកៀរគរកជំនួយផ្សេងៗជួយដល់វីរះកងទ័ព និងជនភៀសសឹកអំឡុងពេលនេះផងដែរ។

រូបភាព បឺត សង្ឃឹម
បញ្ជាក់ដែរ ប្រទេសកម្ពុជាបានរងនូវការឈ្លានពានពីប្រទេសសៀមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមានការប្រយុទ្ធតទល់គ្នាដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់ដោយស្របសម្រួលពីប្រធានអាស៊ាន ម៉ាឡេស៊ី។ ទង្វើរឈ្លានពានសំណាក់ភាគីថៃនេះបានធ្វើឲ្យកម្ពុជាបាត់បង់អាយុជីវិតទាហាន ប្រជាពលរដ្ឋស្លូតត្រង់ និងផ្ទះសម្បែរ។ ទន្ទឹងនិងនេះប្រជាជនរស់នៅតាមបណ្ដោយព្រំដែនក៏ត្រូវបានភៀសខ្លួនមករកកន្លែងសុវត្ថិភាពផងដែរ៕

បឺត សង្ឃឹម ពេលរៀបចំអំណោយជូនជនភៀសឹក
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


