Connect with us

កីឡា

ក្រោយ​ឈ្នះ​ដៃគូ​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ បឺត​ សង្ឃឹម​ រងរបួស​ជង្គង់​ត្រូវ​ឃ្លាត​ពី​គុន​ខ្មែរ​មួយ​រយៈពេល​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ បឺត​ សង្ឃឺម​ បាន​បញ្ជាក់​ថា​រូប​គេ​នៅ​ពេល​នេះ​មាន​របួស​ជង្គង់​ហើយ​បន្ទាប់​ពី​ចូលរួម​ការ​ប្រកួត​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ដណ្ដើម​បាន​ជ័យជម្នះ​ជូន​កម្ពុជា​រួច​មក​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ កន្លង​ទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឺត សង្ឃឺម​ ពេល​ពិនិត្យ​ជើង​ហើយ​

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផេក​របស់​កីឡាករ​ បឺត​ សង្ឃឺម​ ថា​រូប​គេ​បន្ទាប់​ពី​វិលត្រឡប់​មក​ពី​អូស្ត្រាលី​វិញ​គឺ​មាន​របួស​ជង្គង់​ហើយ​ និង​ត្រូវ​សម្រាក​មួយ​រយៈពេល​សិន​ដើម្បី​ព្យាបាល​ឡើង​វិញ។​ ក្នុង​ការ​ប្រកួត​នៅ​ឯ​ទឹកដី​អូស្ត្រាលី​នោះ​បើ​ទោះ​ជា​ បឺត​ សង្ឃឺម​ ប្រកួត​ឈ្នះ​មែន​ ប៉ុន្តែ​មិន​ស្រួល​ប៉ុន្មាន​ឡើយ​ និង​តស៊ូ​គ្នា​រហូត​ ៣ទឹក​ពេញ។​

ការ​ឈ្នះ​ខ្សែក្រវាត់​នៅ​ទឹកដី​អូស្ត្រាលី​លើក​នេះ​ក៏​ជា​ការ​ចង់ចាំ​មួយ​សម្រាប់​រូប​គេ​ និង​បាន​ធ្វើ​ឲ្យ​ខ្លួន​ត្រូវ​សម្រាក​មួយ​រយៈពេល​ចាប់​ពី​ពេល​នេះ​តទៅ​ដើម្បី​ព្យាបាល។​ ជា​មួយ​គ្នា​នេះ​ដែរ​អ្នក​គាំទ្រ​របស់​ បឺត​ សង្ឃឹម​ ក៏​បាន​ខូមេន​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​ឲ្យ​ខំប្រឹង​ព្យាបាល​ និង​ឆាប់​បាន​ចូល​ប្រកួត​គុន​ខ្មែរ​វិញ។​

សង្ឃឹម​ ពេល​ប្រកួត​នៅ​អូស្ត្រាលី

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ បឺត​ សង្ឃឹម​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​ SULAIMAN HASHEMI​ ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង​នៅ​ឯ​ប្រទេស​អូស្ត្រាលី។​ រំលឹក​ទៅ​ការ​ប្រកួត​នោះ​ដែរ​គឺ​ក្រុម​គុន​ខ្មែរ​រួម​មាន​ ពេជ្រ​ សម្បត្តិ​ ពេជ្រ អាទិទេព​ បឺត​ សង្ឃឹម​ បាន​ឈ្នះដៃគូ​ និង​ ទូច​ ចាន់វត្តី​ គឹម​ វាសនា​ ចាញ់​ ចំណែក​ ឡុង​ សំណាង​ មិន​បាន​ប្រកួត​នោះ​ឡើយ​ដោយ​សារ​ដៃគូ​ធ្វើ​ទម្ងន់​មិន​បាន៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម