Connect with us

កីឡា

កុសល់​ បញ្ញា​ មាន​ក្ដី​ស្រមៃ​ចង់​ល្បីឈ្មោះ​ដូច​ រិទ្ធី គីងកុង​ រិទ្ធី បូរិន​ អេ អាំម៉ារីនភូថង​ ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​

បានផុស

នៅ

កុមារា​ កុសល់​ បញ្ញា​ ថា​រូប​គេ​ស្រឡាញ់​វិស័យ​កីឡា​ប្រដាល់​នេះ​ខ្លាំង​ និង​មាន​ក្ដី​ស្រមៃ​ចង់​ល្បី​ឈ្មោះ​ដូច​កីឡាករ​ រិទ្ធី​ គីងកុង​ រិទ្ធី​ បូរិន​ និង​ អេ អាំម៉ារិនភូថង​ ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារា​ កុសល់​ បញ្ញា

ថ្នាល​ប្រដាល់​គុន​ខ្មែរ​ កុសល់​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​ប្រដាល់​បាន​រយៈពេល​ ៣ខែ​មក​ហើយ​ជា​មួយ​លោក​ វ៉ែន សុផល​ ក្នុង​ក្លឹប​ប្រដាល់​កុមារទេព​នៅ​ឯ​ខាង​ស្អាង​ខេត្ត​កណ្ដាល។​ ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ដំបូង​ដោយ​សារ​ឃើញ​មិត្ត​ភ័ត្រ​ហាត់​តែ​ប៉ុណ្ណោះ​ ស្រប​ពេល​ខ្លួន​ឯង​ស្រឡាញ់​ដែរ​ក៏​បាន​ចូល​ជា​មួយ​គេ​តែ​ម្ដងទៅ។​

កុមារា​វ័យ​ ១៣​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ អនាគត​រូប​គេ​ចង់​មាន​សមត្ថភាព​ខ្លាំង​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​កីឡាករ​ រិទ្ធី​ គីងកុង​ រិទ្ធី បូរិន​ និង​រៀមច្បង​ អេ​ អាំម៉ារិនភូថង​ ព្រោះ​មាន​ក្បាច់​ស្នៀត​ប្រកួត​បាន​​ល្អ​ និង​លេចធ្លោ​លើ​វិថី​គុន​ខ្មែរ​នេះ។​ រូប​គេ​ប្ដេជ្ញា​មិន​រត់​ចោល​វិស័យ​ប្រដាល់​នេះ​ឡើយ​ និង​បន្ត​ខំប្រឹង​ប្រែង​តទៅ​មុខ​ទៀត។​

កុមារា​ កុសល់​ បញ្ញា

បញ្ជាក់​ដែរ​ថា​ កុមារា​ កុសល់​ បញ្ញា​ ជា​សិស្ស​គុន​ក្នុង​ក្លឹប​កុមារទេព​ ដែល​មាន​គ្រូ​បង្វឹក​លោក​ វ៉ែន​ សុផល​ អតីត​គ្រូ​ប្រដាល់​ជម្រើស​ជាតិ​សកល។​ រូប​គេ​ទើប​ឈ្នះ​មេដាយ​មាស១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡាជ្រើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៦​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​សាល​ហ្វឹកហាត់​ប្រដាល់​សកល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ បញ្ញា​ ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ២៥​គីឡូក្រាម៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម