កីឡា
កីឡាការិនីវ័យ ១៤ឆ្នាំ បឿន ស្រីឡែន ហាត់ប្រដាល់ដំបូងលាក់មិនឲ្យឪពុកដឹងនោះទេ
ម្ចាស់មេដាយមាសជើងឯករាជធានីភ្នំពេញ បឿន ស្រីឡែន ថាអំឡុងចាប់អាជីពប្រដាល់ដំបូងនៅឆ្នាំ២០២៥ កន្លងទៅនេះគឺរូបគេមិនឲ្យឪពុក-ម្ដាយដឹងនោះទេរហូតពេលបានឡើងប្រកួតរួចទើបហ៊ានប្រាប់ថាស្រឡាញ់ខ្លាំង និងកំពុងហាត់ទៅហើយ។

កីឡាករ បឿន ស្រីឡែន
កីឡាការិនី បឿន ស្រីឡែន ថារូបគេចូលហ្វឹកហាត់ប្រដាល់អំឡុងឆ្នាំ២០២៥ ជាមួយលោក ឡុង វិបុល នៅឯខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អំឡុងពេលចូលហាត់ប្រដាល់ដំបូងៗនោះគឺរូបគេមិនបានប្រាក់ឪពុក-ម្ដាយនោះទេដោយសារតែមិនសូវមានការគាំទ្រពីគ្រួសារ។
យ៉ាងណាដោយសារតែចិត្តស្រឡាញ់ខ្លាំង និងចង់មានអនាគតដូចកីឡាការិនីរៀមច្បងផ្សេងៗក្នុងគុនខ្មែរនេះរូបគេក៏ឆ្លៀតចូលហ្វឹកហាត់រហូតបានឡើងប្រកួតទើបបានហ៊ានជម្រាបដំណឹងទៅឪពុក។ បន្ទាប់មកដោយឃើញរូបគេស្រឡាញ់ទៅហើយ និងបានប្រកួតទៀតនោះទើបឪពុករបស់ខ្លួនបានយល់ព្រមឲ្យបន្តហ្វឹកហាត់ដល់សព្វថ្ងៃនេះ។ មួយវិញទៀតឪពុករបស់ខ្លួនបានផ្ដល់ដំបូន្មានឲ្យខំប្រឹងប្រែងទាំងការហ្វឹកហាត់ និងឡើងប្រកួត។

កីឡាករ បឿន ស្រីឡែន
បញ្ជាក់ដែរថា បឿន ស្រីឡែន ចូលហ្វឹកហាត់ប្រដាល់គុនខ្មែរបានរយៈពេលជាង ១ឆ្នាំមកហើយ។ រូបគេជាកូនសិស្សលោក ឡុង វិបុល នៃក្លឹបវិបុលដារិទ្ធពោធិ៍សែនជ័យ។ កាលពីម្សិលមិញនេះផងដែរ ស្រីឡែន បានឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាប្រដាល់គុនខ្មែរក្នុងកម្មវិធីប្រកួតកីឡាជ្រើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៦៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


