Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី ០៦ ខែសីហា មាន​ពលករ​ខ្មែរ​ចំនួន ១ ២៨៦ នាក់ វិលត្រឡប់មកដល់ខេត្តក្រចេះវិញ

បានផុស

នៅ

អាជ្ញាធរខេត្តក្រចេះបាន​ឲ្យ​ដឹង​ថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃចូលមកស្រុកកំណើតក្នុងទឹកដីខេត្តក្រចេះ គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥នេះ មានចំនួន ១ ២៨៦ នាក់។ ស្រប​ពេល​កើត​មានជម្លោះព្រំដែនកម្ពុជា-ថៃ ការ​វិលត្រឡប់របស់​ពលករខ្មែរ​មកស្រុកកំណើត​វិញ​ហើយ​ ក៏​​ទទួលបាន​​ការយកចិត្តទុកដាក់ពីអាជ្ញាធរ​ខេត្ត​ក្រចេះ​ទាំងការធ្វើដំណើរ ការ​ផ្តល់​​ជំនួយ​ឧបត្ថម្ភនានា និងការ​ផ្តល់ឱកាស​ការងារធ្វើទៅតាមជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នារាត្រីថ្ងៃទី០៥ ឈានចូលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ ថ្លែងទៅកាន់ពលករ​ចំនួន ៣០ នាក់ ដែលទើប​វិល​ទើប​វិលត្រឡប់​ពីប្រទេស​ថៃវិញ លោក សួស សេរីសួស្តី អភិបាលរងខេត្តក្រចេះបាន​ថ្លែង​ថា ការដែលពលរដ្ឋ​ចំណាកស្រុកទៅរស់នៅ និង​ធ្វើការនៅប្រទេសថៃ មិនមែនជារឿងងាយស្រួលឡើយ ពោលគឺត្រូវចាកឆ្ងាយពីភូមិដ្ឋានផ្ទះសម្បែង កូន​ចៅមិនបានរៀនសូត្រត្រឹមត្រូវពេញលេញ ថ្វីត្បិតទទួលបានប្រាក់កម្រៃសមរម្យបន្តិចមែន ប៉ុន្តែក៏​ទទួលរងការជាន់ឈ្លីមាក់​ងាយ រួម​ទាំង​បញ្ហា​សុវត្ថិភាព​ផង​ដែរ។

លោកអភិបាល​ខេត្ត​បានលើកពី​សកម្មភាពអសីលធម៌សព្វបែបយ៉ាង រួមទាំងការប្រើប្រាស់ហិង្សាមកលើពលករ​ និងការឈ្លានពានអធិបតេយ្យភាពជាតិខ្មែរ ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ វាយប្រហារមកលើបូរណភាពទឹកដីខ្មែរ ទាំងគគ្លើនដោយមិនគោរពច្បាប់អន្តរជាតិឡើយ បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងណាក៏ដោយ។

លោក សួស សេរីសួស្តី បានអំពាវនាវដល់ពលករទាំងអស់កុំចាញ់បោកឃោសនាណាមួយ ឱ្យត្រឡប់វិលទៅប្រទេសថៃវិញ បើគ្មានគោលការណ៍គោលនយោបាយត្រឹមត្រូវពីរាជរដ្ឋាភិបាល និងកុំលក់ឧត្តមគតិខ្លួនឯងបម្រើឲ្យបរទេសឲ្យសោះ នេះជាគ្រោះថ្នាក់សម្រាប់ប្រជាជន និងប្រទេស​ជាតិទាំងមូល៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម