ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រាប់ UN ថា ហាម៉ាសបង្អត់អាហារចំណាប់ខ្មាំង តែ UN ថា ប្រជាជនហ្គាហ្សាក៏កំពុងស្រេកឃ្លានដែរ
ក្រោយឃើញចំណាប់ខ្មាំងសល់តែស្បែកដណ្ដប់ឆ្អឹងនៅក្នុងខ្សែអាត់វីដេអូបង្ហោះដោយក្រុមហាម៉ាស អ៊ីស្រាអែលបានកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ ដោយទាមទារឲ្យមានការដោះលែងភ្លាមៗនូវចំណាប់ខ្មាំងដែលត្រូវចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ យ៉ាងណាមិញ សមាជិកក្រុមប្រឹក្សាជាច្រើននៅអង្គការសហប្រជាជាតិ បែរជាចោទសួរ និងបន្ទោសការរារាំងយោធារបស់អ៊ីស្រាអែលចំពោះគ្រោះមហន្តរាយមនុស្សធម៌ ដោយលើកឡើងពីវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗនៅតំបន់ហ្គាហ្ស ខណៈប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ប្រឈមនឹងការស្រេកឃ្លានយ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ដែលបានហោះទៅទីក្រុងញូវយ៉កសម្រាប់សម័យប្រជុំនោះ បានចោទប្រកាន់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមថា មានចេតនាបង្អត់អាហារចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ខណៈដែលក្រុមហាម៉ាសវិញកំពុងមានម្ហូបអាហារយ៉ាងហូរហៀ ដូចជា «សាច់ ត្រី និងបន្លែ»។ លោកបានទទូចថា អ៊ីស្រាអែលកំពុងសម្របសម្រួល«ជំនួយដ៏ច្រើន»ទៅកាន់តំបន់ហ្គាហ្សា ប៉ុន្តែបានចោទប្រកាន់ក្រុមហាម៉ាសថាបានលួចការផ្គត់ផ្គង់ និងលក់អាហារទាំងនោះដើម្បីរកប្រាក់ចំណេញ។ យ៉ាងណាមិញ ការអះអាងរបស់អ៊ីស្រាអែលនេះ ត្រូវបានអង្គការសហប្រជាជាតិច្រានចោល ហើយនិយាយថា មិនមានព័ស្តុតាងនៃការលួចបែបនេះទេ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាសន្តិសុខជាច្រើន រួមជាមួយនឹងភ្នាក់ងារមនុស្សធម៌ បានស្តីបន្ទោសការបិទផ្លូវរយៈពេលពីរខែរបស់អ៊ីស្រាអែលចំពោះការរារាំងជំនួយអាហារ និងផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សា។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថា មនុស្សជាង ១០០នាក់រួមទាំងកុមារជាច្រើនបានស្លាប់ ដោយសារភាពស្រេកឃ្លាននៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ។
លោក Saar បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឆ្លើយតបរបស់អន្តរជាតិ ដោយចោទប្រកាន់រុស្ស៊ី និងសមាជិកក្រុមប្រឹក្សាដែលមិនបញ្ចេញឈ្មោះផ្សេងទៀតថាបានផ្សព្វផ្សាយ«ការភូតកុហកជាច្រើន»។ លោកបានអះអាងថា ពិភពលោកត្រូវបាន«ពង្វក់ចិត្ត»ដោយការឃោសនារបស់ក្រុមហាម៉ាស ហើយបែរជាអ៊ីស្រាអែលត្រូវរងការតិះដៀលទៅវិញ ដោយគ្រាន់តែប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ខ្លួនប៉ុណ្ណោះ។
លោក Saar ក៏បានស្តីបន្ទោសប៉ាឡេស្ទីនចំពោះការ«បង្កើតអំពើភេរវកម្ម» និងបានចោទប្រកាន់ក្រុមហាម៉ាសពីការបដិសេធកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីអូសបន្លាយសង្គ្រាម។

ទោះបីជាមានការអះអាងរបស់អ៊ីស្រាអែលក៏ដោយ មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមជំនួយបានព្រមានថា តំបន់ហ្គាហ្សាកំពុងស្ថិតខិតជិតទៅដល់គ្រោះទុរ្ភិក្សពេញទំហឹង ជាមួយនឹងការរឹតបន្តឹងជំនួយដោយចេតនាធ្វើឲ្យវិបត្តិកាន់តែអាក្រក់ទៅៗ។ ទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ខណៈពេលដែលគាំទ្រដល់សិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែល បានដាក់សម្ពាធកាន់តែខ្លាំងឡើងដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យអនុញ្ញាតឲ្យមានសិទ្ធិមនុស្សធម៌បន្ថែមទៀត៕
ដោយ៖ ឈាង
ចុចអាន៖ ក្រោយឃើញចំណាប់ខ្មាំងសល់តែស្បែកដណ្ដប់ឆ្អឹង ណេតាន់យ៉ាហ៊ូ ស្នើសុំជំនួយពីកាកបាទក្រហម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


