ព័ត៌មានអន្ដរជាតិ
លោក Modi នឹងទៅចិនជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ចំពេលមានតានតឹងជាមួយអាមេរិក
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែសីហានេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ ខណៈទាំងឥណ្ឌានិងចិនសុទ្ធតែរងការគំរាមកំហែងពន្ធ និងមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក។

លោក Modi គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ដែលចាប់ផ្តើមនៅថ្ងៃទី៣១ខែសីហា។ នេះបើយោងតាមប្រភពរដ្ឋាភិបាលដែលបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ យ៉ាងណា ក្រសួងការបរទេសឥណ្ឌាមិនទាន់បញ្ជាក់ជាផ្លូវការអំពីដំណើរនេះទេ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលមានភាពតានតឹងធ្ងន់ធ្ងរបំផុតក្នុងទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចអាស៊ីលើការនាំចូលរបស់ឥណ្ឌា ហើយបានគំរាមដាក់ទណ្ឌកម្មបន្ថែមទៀត រួមទាំងការដំឡើងពន្ធចំនួន ១០% លើប្រទេសណាដែលស្របតាមប្លុក BRICS ដែលរួមមាន ឥណ្ឌា ចិន និងរុស្ស៊ី។
លោក ត្រាំ ក៏បានព្រមានពីវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងឥណ្ឌា សម្រាប់ការបន្តការនាំចូលប្រេងពីរុស្ស៊ី ដែលជាជំហរមួយដែលអាចធ្វើឲ្យពាណិជ្ជកម្មរាប់ពាន់លានមានហានិភ័យ។ ឥណ្ឌាបាននាំចេញទំនិញមានតម្លៃប្រហែល ៨១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤។ របាយការណ៍ផ្ទៃក្នុងរបស់រដ្ឋាភិបាលឥណ្ឌា បានប៉ាន់ប្រមាណថា វិធានការពន្ធថ្មីអាចប៉ះពាល់ដល់ពាណិជ្ជកម្មប្រហែល ៦៤ពាន់លានដុល្លារ ឬប្រហែល ៨០% នៃការនាំចេញសរុបរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើអនុវត្តយ៉ាងពេញលេញ។
ទោះត្រូវលោក ត្រាំ គំរាមក៏ដោយ ក៏ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការបន្តទិញប្រេង និងកិច្ចព្រមព្រៀងការពារសំខាន់ៗជាមួយរុស្ស៊ី រួមទាំងការចែកចាយប្រព័ន្ធការពារដែនអាកាស S-400 របស់ទីក្រុងមូស្គូផងដែរ។ រដ្ឋមន្ត្រីការបរទេសលោក Subrahmanyam Jaishankar ក៏ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ៖ ពូទីននឹងឈប់សម្លាប់មនុស្ស បើប្រេងធ្លាក់ថ្លៃ១០ដុល្លារទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


