ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតថ្មីវៀតណាមប្រចាំកម្ពុជា ចាប់អារម្មណ៍លើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តមណ្ឌលគិរី
លោក ង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា មានចំណាប់អារម្មណ៍ខ្លាំងលើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តមណ្ឌលគិរី ហើយលោកសន្យាថានឹងជំរុញការវិនិយោគទៅលើក្រុមហ៊ុនវៀតណាមក្នុងខេត្តដែលមានស្រាប់ និងប្រឹងប្រែងអូសទាញក្រុមហ៊ុនវិនិយោគវៀតណាមថ្មីបន្ថែមទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍន៍ទៅលើភូមិភាគឦសាន្ដរបស់កម្ពុជា។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា នេះ ធ្វើឡើងនៅពេលលោក ដឹកនាំគណៈប្រតិភូវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនជាមួយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីបង្កើនមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

ក្នុងការជំនួបពិភាក្សានោះ ភាគីទាំពីរបានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការ ការវិនិយោគ ព្រោះនៅក្នុងខេត្តមណ្ឌលគិរីមានក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចចំនួន២៥ក្រុមហ៊ុន ក្នុងនោះក៏មានក្រុមហ៊ុន វៀតណាមមួយចំនួនផងដែរ ហើយឯកអគ្គរាជទូតក៏បានស្នើទៅដល់ថ្នាក់ដឹកនាំខេត្ត ជួយសម្រួលដល់កិច្ចការក្រុមហ៊ុនក្នុងការវិនិយោគ អនុវត្តការងារឲ្យបង្កើនលក្ខណៈងាយស្រួល និងពង្រីកការវិនិយោគ របស់ក្រុមហ៊ុនស្របតាមគោលការនាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍នៅភូមិភាគឦសាន្ដ។

លោក ង្វៀន មិញវូ ក៏បានស្នើដល់រដ្ឋបាលខេត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើឡើងទ្វេភាគីរវាងប្រទេសទាំងពីរឈានទៅដល់ការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងខេត្តមណ្ឌលគិរីប្រទេសកម្ពុជា ជាប់ខេត្តចំនួនបីនៃប្រទេសវៀតណាម។

លោក នាង វណ្ណៈ អ្នកនាំពាក្យខេត្តមណ្ឌលគិរី បញ្ជាក់ថា តាមគោលជំហររបស់លោកអគ្គរដ្ឋទូត ក៏មានចំណាប់អារម្មណ៍ទៅលើខេត្តមណ្ឌលគិរី និងពេញចិត្តជាខ្លាំងទៅលើទេសភាពស្រស់ស្អាត និងអាកាសធាតុត្រជាក់ និងមានសក្ដានុពលខ្លាំងទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម ហើយលោកអះអាងថា នឹងជំរុញពង្រីកការវិនិយោគទៅលើក្រុមហ៊ុននៅក្នុងខេត្តដែលមានស្រាប់ និងប្រឹងប្រែងព្យាយាមអូសទាញក្រុមហ៊ុន និងស្នើសុំវិនិយោគថ្មីមកលើទឹកដីខេត្តមណ្ឌលគិរីបន្ថែមទៀត ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍន៍ទៅលើភូមិភាគឦសាន្ដរបស់កម្ពុជា។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានថ្លែងអំណរគុណក្នុងការជុំនួបពិភាក្សាកិច្ចសហប្រតិបត្តិការនេះ ក្នុងនាមរដ្ឋបាលខេត្ត និងទទួលយកការសំណូមពរពីលោកឯកអគ្គរាជទូតដើម្បីពាំនាំទៅដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្រេចរាល់ការសំណូមពររបស់អគ្គរាជទូត ថ្មីប្រចាំប្រទេសកម្ពុជានេះផងដែរ៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


