ចរាចរណ៍
ជនជាតិចិនម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុករះម៉ូតូ ៧ គ្រឿង និងកង់បីឥណ្ឌា ១ គ្រឿង រងការខូចខាត
បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹង ក៏រេចង្កូតទៅបុករះម៉ូតូចំនួន ៧ គ្រឿង និងកង់បីឥណ្ឌា ១ គ្រឿង រងការខូចខាត។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ ទល់មុខផ្សារចិន ផ្លូវអត់លេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក toyota alpha ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB 5816 បានធ្វើដំណើរតាមបណ្ដោយផ្លូវ អត់លេខ ទល់មុខផ្សារចិន ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយស្រវឹង។ ពេលនោះ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករះម៉ូតូចំនួន ៧ គ្រឿង ក្នុងនោះ មានម៉ូតូម៉ាក ស៊ុយសុគីនិច ១ គ្រឿង ម៉ូតូម៉ាក ហុងដាឌ្រីម ១ គ្រឿង ម៉ូតូម៉ាក yamaha QBIX ១ គ្រឿង ម៉ូតូម៉ាក ZOOMER X ១ គ្រឿង ម៉ូតូហុងដាស្តុបពី ១ គ្រឿង ម៉ូតូហុងដា ឃ្លីក ១ គ្រឿង ហុងដាគុបមូល ១ គ្រឿង និងកង់បីឥណ្ឌា ១ គ្រឿង ដែលចតស្ងៀម បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ដោយឡែកខាងរថយន្តវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ ហើយអ្នកបើកបរចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនរង់ចាំប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍បន្ត។

ក្រោយកើតហេតុ មិនអាចដោះស្រាយគ្នាបានភ្លាមៗ មធ្យោបាយទាំងអស់ រួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយ៕
អត្ថបទ ៖ សុខា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


