ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ជួបរដ្ឋមន្រ្តីការបរទេសចិន និយាយពីការរឹតចំណងទាក់ទងជាមួយគ្នា
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបជជែកគ្នាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំពីការរឹតចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។

យោងខ្លឹមសារចុះផ្សាយដោយក្រសួងការបរទេសកម្ពុជា, លោក ប្រាក់ សុខុន និងលោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ ដើម្បីកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នាតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ប្រមុខការទូតទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។
ជាការចាប់អារម្មណ៍ ក្រៅពីជំនួបទ្វេភាគីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានជួបពិភាក្សាគ្នាជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងថ្ងៃដដែលនោះផងដែរ ក្រោមការសម្របសម្រួលរៀបចំឡើងដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី តែម្ដង។

ជំនួបត្រីភាគីនេះ ត្រូវបានគេមើលឃើញថា បានរៀបចំឡើងចំពេលដែលកម្ពុជា និងថៃ បាននិងកំពុងមានជម្លោះព្រំដែនដ៏ក្ដៅគគុកជាមួយគ្នា។ ខណៈចិន ជាប្រទេសសម្របសម្រួលមួយក្នុងជម្លោះនៃប្រទេសទាំងពីរ រហូតបង្កើតឱ្យមានបទឈប់បាញ់ នាពេលថ្មីៗនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai Enquirer ជំនួបត្រីភាគីនេះ ផ្តោតសំខាន់លើការប្តេជ្ញាពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងកម្ពុជា-ថៃ ក៏ដូចជាការលើកស្ទួយស្ថិរភាពនៅក្នុងតំបន់ និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតឡើងនាពេលនេះ។

គួរជម្រាបថា ជំនួបទាំងពីរខាងលើ បានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


