Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ៧មករា ជំរុញមន្រ្តីក្រោមឱវាទ បង្កើនការយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់

បានផុស

នៅ

ភ្នំពេញ ៖ លោកអភិបាលខណ្ឌ៧មករា បានជំរុញដល់មន្រ្តីក្រោមឱវាទគ្រប់ការិយាល័យ និងជំនាញពាក់ព័ន្ធ រួមទាំងប៉ុស្តិ៍និងសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ពេលវេលា និងបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកអភិបាលខណ្ឌ៧មករា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី គណៈអភិបាលរង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាង២០០នាក់ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាប្រជុំនៃវិទ្យាល័យបាក់ទូក។

ក្នុងវេទិកាផ្សព្វផ្សាយនេះផងដែរ រដ្ឋបាលខណ្ឌបានឱ្យបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅបញ្ហានិងសំណូមពរមួយចំនួន ដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ សេវាសាធារណៈ  តាមរយៈផ្ទាល់មាត់ និងតាមរយៈការសរសេរដាក់ក្នុងប្រអប់សំបុត្រ ហើយភ្លាមៗនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឆ្លើយតបភ្លាមៗ ជាមួយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅអ្វីដែលត្រូវដោះស្រាយ និងជំរុញដល់ជំនាញពាក់ព័ន្ធនូវសំណូមពរ ត្រូវសម្របសម្រួល ជូនដល់បងប្អូនជាពលរដ្ឋឲ្យបានល្អប្រសើរ និងលឿនរហ័ស។

លោក ថេង សុថុលអភិបាល៧មករា បានដាស់តឿនដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវគិតថាបងប្អូនប្រជាពលរដ្ឋ ដែលក្នុងមូលដ្ឋានដែលមកទទួលសេវាសាធារណៈ ជាពិសេសស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា សិស្សនិស្សិតជាដើម ត្រូវយកចិត្តទុកដាក់ពិនិត្យបម្រើជូនពួកគាត់ឱ្យបានលឿនរហ័ស ដោយពុំចាំបាច់ឱ្យពួកគាត់រង់ចាំរយៈពេល ៣ថ្ងៃឬយូជាងនេះ នោះទេ ត្រូវពន្លឿនបម្រើសេវា ហើយឱ្យពួកគាត់អង្គុយរង់ចាំយកឯកសារតែម្ដង។

លោកអភិបាលបន្ថែមទៀតថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានវិលត្រឡប់មកពីប្រទេសថៃ ដូច្នេះ មន្រ្តីទាំងសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់សំណេះសំណាលជាមួយពួកគាត់ ក្នុងករណីមានតម្រូវការឯកសារធារណៈត្រូវសម្រួលជូនពួកគាត់ ឱ្យល្អប្រសើរ ដើម្បីសង្គមទាំងអស់គ្នា៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម