សន្តិសុខសង្គម
នគរបាលដង្កោបង្ហាញមុខក្មេងទំនើង ០២ នាក់ រហស្សនាម«ក្រុមក្រោយវត្ត» ពាក់ព័ន្ធករណីវាយជនរងគ្រោះ ០២ នាក់
នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ ០២ នាក់ ចំណោមបក្ខពួក ៣៥ នាក់ ដែលជាក្រុមក្មេងទំនើងរហស្សនាម KV ហៅកាត់ «ក្រុមក្រោយវត្ត» ក្រោយក្រុមជនសង្ស័យធ្វើសកម្មភាពយកដងឆត្រវាយលើជនរងគ្រោះ ០២ នាក់ នៅសង្កាត់ជើងឯក។

ការបង្ហាញមុខនេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ផ្ទាល់តែម្តង។

ជនសង្ស័យទាំង ០២ នាក់ រួមមាន ៖ ០១-ឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ ២១ ឆ្នាំ , ០២-ឈ្មោះ អ៊ូ សុផល ហៅ ស ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិសំរោងក្អែក ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ៤១ នាទី មានករណីហិង្សាដោយចេតនា ត្រង់ចំណុចខាងត្បូងរបងមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្លូវបេតុង ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានជនសង្ស័យមួយក្រុមប្រហែល ៣៥ នាក់ បានធ្វើសកម្មភាពយកដងឆត្រព្រួតគ្នាវាយទៅលើជនរងគ្រោះទាំង ០២ នាក់ រួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ក៏បាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់មិនបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងឡើយ។ លុះមកដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ ជា ហុកសែ អធិការរង ចុះទៅស្រាវជ្រាវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ រួមមានម៉ូតូ ០១ គ្រឿង និង ទូរស័ព្ទដៃ ០១ គ្រឿង ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ស្ថិតនៅភូមិសំរោងក្អែក ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពព្រួតគ្នាវាយបំផ្លាញម៉ូតូរបស់អ្នកធ្វើដំណើរតាមផ្លូវ ៥០ ម៉ែត្រ រួចបានទៅធ្វើសកម្មភាពវាយជនរងគ្រោះទាំងពីរនាក់ខាងលើតែម្ដង។ ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យ ក៏ធ្លាប់បានធាក់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវជាច្រើនកន្លែងទៀត ហើយក្រុមជនសង្ស័យខាងលើ ជាក្រុមក្មេងទំនើងឈ្មោះ KV ហៅក្រោយវត្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


