ព័ត៌មានជាតិ
ខេត្តរតនគិរី! មន្ទីររៀបចំដែនដី ក្រើនរំលឹកពលរដ្ឋនៅស្រុកបរកែវ ផ្តល់ឯកសារវាស់វែងដីធ្លីជូនក្រុមងារត្រឹមថ្ងៃទី ២២ សីហា
ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបរកែវ នៃខេត្តរតនគិរី ក្រើនរំលឹកពលរដ្ឋរស់នៅក្នុងភូមិនៃឃុំកក់ ឃុំកិះចុង និងឃុំលុងឃុង ដែលបានចូលរួមវាស់វែង តែមិនទាន់ផ្តល់ឯកសារមកជូនក្រុមការងារវិនិច្ឆ័យ សូមយកឯកសារមកជូនក្រុមការងារចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅនៅរៀងរាល់ម៉ោងធ្វើការ។

សេចក្តីជូនដំណឹងរបស់មន្ទីររៀបចំដែនដី សង្កត់ធ្ងន់ថា ផុតកំណត់រយៈពេលខាងលើ ក្រុមការងារចាត់ទុកថាក្បាលដីរបស់លោកអ្នក គ្មានទិន្នន័យ និងមិនអាចចេញប័ណ្ណជូនបានទេ។ ការក្រើនរំលឹកនេះ ស្របដែលខេត្តរតនគិរី កំពុងពន្លឿនការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតាមភូមិឋាន និងត្រៀមចេញបណ្ណកម្មសិទ្ធិសម្គាល់ក្បាលដី។
លោក ទឹម មុន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានឱ្យដឹងថា ការវាស់វែងដីធ្លីនេះ បានបែងចែកជាច្រើនដំណាក់កាល រួមមានការជូនដំណឹង ការពិនិត្យផ្ទៀងផ្ទាត់ និងការប្រកាសជាសាធារណៈ។ បន្ទាប់ពីវាស់វែងរួចរាល់ ក្រុមការងារនឹងតម្កល់ឯកសារ និងបិទផ្សាយជាសាធារណៈនៅសាលាឃុំ-សង្កាត់ ឬនៅកន្លែងដែលងាយស្រួលមើល ដើម្បីឱ្យប្រជាពលរដ្ឋអាចពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនឡើងវិញមុននឹងឈានដល់ការចុះបញ្ជី។ លោកបញ្ជាក់ថា៖« ការចុះបញ្ជី និងការសម្រេច ក្រុមការងារនឹងពិនិត្យ និងសម្រេចលើពាក្យស្នើសុំចុះបញ្ជី។ ប្រសិនបើពុំមានបញ្ហា ឬវិវាទទេ ក្រុមការងារនឹងរៀបចំឯកសារចុះបញ្ជីជាស្ថាពរ»។

លោក សោម កុសល អនុប្រធានការិយាល័យវាស់វែងដីស្រុកបរកែវ បានប្រាប់ថា លោកបានដឹកនាំយុវជនស្ម័គ្រចិត្រវាស់វែងដីធ្លីចាប់ពី ឃុំកិះចុង នៅខែ មករា ទៅដល់ខែ កុម្ភៈ បន្ទាប់ពីវាស់វែងរួច បន្តទៅ ឃុំលុងឃុង ខែ ឧសភា ហើយបន្តទៅឃុំកក់នៅ អំឡុងខែ វិច្ឆិកា ដល់ ខែ ធ្នូ ក្នុងការវាស់វែងដី ។ លោកបន្តទៀតថា ការវាស់វែងដីធ្លីនេះ នៅតាមឃុំនីមួយៗ បន្ទាប់ពីវាស់វែងរួច នៅរយៈពេល ១ ទៅ ២ សប្ដាហ៍ ពលរដ្ឋដែលជាម្ចាស់ក្បាលដីវាស់វែងដីរួច ត្រូវយកបង្កាន់ដៃក្បាលដី ឯកសារពាក់ព័ន្ធ ជូនមន្រ្តីវិនិច្ឆ័យ និងការផ្តិតមេដៃ។ លោកបញ្ជាក់ថា នៅពេលការចុះបញ្ជីត្រូវបានអនុម័តរួចរាល់ អាជ្ញាធរនឹងចេញប័ណ្ណកម្មសិទ្ធិ (ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ) ដើម្បីបញ្ជាក់ពីសិទ្ធិកាន់កាប់ស្របច្បាប់ជូនម្ចាស់ដី។
បើតាមលោក សោម កុសល ប្រសិនបើប្រជាពលរដ្ឋ ពុំមានឯកសារគ្រប់គ្រាន់ប្រគល់ជូនទៅមន្ត្រីវិនិច្ឆ័យទេ បើទោះបីជាបានវាស់វែងក្បាលដីរួចហើយ និងមានបង្កាន់ដៃហើយក៏ដោយ ក៏មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានប្លឹងរឹងដែរ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


