Connect with us

ព័ត៌មានជាតិ

កម្ពុជា មានឱកាសការងារប្រមាណជាង ២១ម៉ឺនកន្លែង សម្រាប់ពលករខ្មែរ ខណៈផ្នែកធំ ៣ មានតម្រូវការខ្ពស់ជាងគេ

បានផុស

នៅ

គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ សរុបប្រមាណជាង ២១ម៉ឺនកន្លែង នៅទូទាំងប្រទេស។ នេះបើតាមផ្សាយដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាត្រូវការកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បម្រើការងារលើផ្នែកជាច្រើន នៅទូទាំងប្រទេស។ ខណៈក្នុងចំណោមនោះ មានផ្នែកធំ ៣ ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ជាងគេ គឺផ្នែកកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។

ជាមួយឱកាសការងារជាង ២១មុឺនកន្លែងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ទំនាក់ទំនងទៅកាន់ក្រសួងផ្ទាល់តាមរយៈលេខ ១២៩៧ ឬធ្វើការស្គែន QR code នៃកម្មវិធីស្វែងរកការងារ ដើម្បីជួយឱ្យអ្នកដែលត្រូវការការងារបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម