កីឡា
គ្រូភ្នំពេញក្រោនមើលឃើញតំបន់បម្រើកណ្តាលរបស់ក្រុមលោកខ្វះខាតច្រើន
បន្ទាប់ពីបញ្ចប់ការប្រកួតបានត្រឹមស្មើ 0-0 ជាមួយក្រុមបាល់ទាត់បឹងកេត យប់មិញនេះគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មើលឃើញពីចំណុចខ្វះខាតនៅតំបន់កណ្ដាលដែលលេងមិនសូវល្អត្រូវតែកែតម្រូវឡើងវិញ។

លោក Oleg Starynskyi
លោក Oleg Starynskyi បានឲ្យដឹងក្រោយការប្រកួតយប់មិញនេះថា ជាការសោកស្ដាយដែរចំពោះក្រុមដែលមានឱកាសច្រើនហើយ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន។ មិនថាក្រុមលោក ឬខាងបឹងកេតទេគឺលេងបានល្អដូចគ្នានៅតំបន់ការពារកាលពីយប់មិញ។

ទិដ្ឋភាពប្រកួតម្សិលមិញ
គ្រូបង្វឹកខាងលើបន្ថែមទៀតថា អ្វីដែលលោកមើលឃើញពីចំណុចខ្វះខាតរបស់ភ្នំពេញក្រោន គឺនៅតំបន់កណ្ដាលលេងមិនសូវបានល្អនោះឡើយ ដូច្នេះនេះជាអ្វីដែលក្រុមត្រូវកែតម្រូវឡើងវិញ ប៉ុន្តែនៅតំបន់ផ្សេងៗទៀតលេងបានល្អច្រើន។យ៉ាណានៅតែស្ដាយដែលមិនអាចរកគ្រាប់បាល់បាន។

ទិដ្ឋភាពប្រកួតម្សិលមិញ
បញ្ជាក់ដែរថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (CPL) សប្ដាហ៍ទី២ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ រវាងក្លឹបបាល់ទាត់បឹងកេត និងភ្នំពេញក្រោន បានត្រឹមស្មើគ្នា 0-0 ប៉ុណ្ណោះក្រោយបញ្ចប់ការប្រកួត ៩០នាទីរួចមក។ ម្សិលមិញនេះក្រៅតែគូភ្នំពេញក្រោនខាងលើនេះក៏មានការប្រកួត២គូផ្សេងទៀតដែរគឺ ណាហ្គាមើលដ៏ ១-១ កងយោធពលខេមរភូមិន្ទ និង វិសាខា ៣-២ ឡាយហ្វ ខេត្តព្រះសីហនុ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


