ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀងប្រកាសស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ចំនួន២នាក់
រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសដល់ប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ១៩ចំនួន២នាក់ទី១បុរសជនជាតិខ្មែរឈ្មោះព្រាប ផល្លី អាយុ៣៧ឆ្នាំ ជាសន្តិសុខនៅកាស៊ីណូបាវិតម៉ុក បាយមានវិជ្ជមានកូវីដ១៩ ដែលមានទីលំនៅភូមិប្រសូតទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបនិងស្ត្រីជាតិខ្មែរឈ្មោះអនសុវណ្ណអាយុ៧២ឆ្នាំរស់នៅភូមិប្រសប់លាក់សង្កាត់បាទីក្រុងបាវិត។
តាមសេចក្តីជូនដំណឹងពីរដាច់ដោយឡែករបស់រដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី៦មេសាបានឲ្យដឹងថាបុរសឈ្មោះព្រាប ផល្លីនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានមកផ្ទះសម្រាកចំនួនថ្ងៃ។

បន្ទាប់មកក៏បានត្រឡប់ទៅកាស៊ីណូវិញក្នុងគោលបំណងចូលធ្វើការ ប៉ុន្តែនៅកន្លែងធ្វើការមិនអនុញ្ញាតឲ្យចូលធ្វើការទេដោយសារស្ថានភាពកន្លែងធ្វើការមានការរីករាលដាលជំងឺកូវីដ១៩។
គាត់ក៏បានត្រឡប់មកផ្ទះវិញដោយមានការសង្ស័យនៅថ្ងៃទី ២៩ខែមីនាឆ្នាំ២០២១គាត់បានស្ម័គ្រចិត្តទៅធ្វើតេស្តរកកូវីដ១៩ដោយ លទ្ធផលវិជ្ជមានកូវីដ១៩។
តាមការស្រាវជ្រាវរបស់ក្រុមការងារបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន១២នាក់ ស្រី៥នាក់ កំពុងធ្វើចត្តាឡីស័កនៅផ្ទះដើម្បីតាមដានសុខភាពនិងរង់ចាំក្រុមការងារចុះទៅយកវត្ថុសំណាកនិងអ្នកប៉ះពាល់ប្រយោជន៍ចំនួន៤នាក់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ។
បច្ចុប្បន្នបុគ្គលដែលមានវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ចំពោះទីតាំងផ្ទះលោកដូរឈ្មោះ ព្រាបសូនៅផ្លូវជាតិលេខ ១កែងផ្លូវលេខ៣១៤Dនៅភូមិប្រសូតទី ១ ត្រូវបានយកធ្វើជាទីតាំងចត្តាឡីស័ក។

ចំពោះស្ត្រីជាតិខ្មែរឈ្មោះអន សុវណ្ណ អាយុ៧២ឆ្នាំ ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ឈ្មោះហួតសុខាក្រុមការងារបានយកសំណាកលើកទី១នៅថ្ងៃទី១មេសាដោយទទួលបានលទ្ធផលអវិជ្ជមានក៏ប៉ុន្តែដោយសារស្ថានភាពរបស់គាត់ពុំបានធូរស្បើយនៅថ្ងៃទី៣ខែមេសាឆ្នាំ២០២១ ក្រុមការងារក៏បានយកសំណាកធ្វើតេស្តជាលើកទី២ជាលទ្ធផលមានវិជ្ជមានកូវីដ១៩ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយជ្រំ។
ក្រុមការងារកំពុងស្វែងរកទីតាំងនិងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ជាមួយអ្នកជំងឺខាងលើបន្ថែមទៀតនិងសូមអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ឬ ដឹងថា បានប៉ះពាល់ផ្ទាល់ដោយប្រយោលសូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។បើមានស្ថានភាពសុខភាពមិនស្រួលប្រញាប់ទៅទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


