ព័ត៌មានជាតិ
អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះសិក្សាមុនប្រឡងបាក់ឌុបដើម្បីទទួលបាននិទ្ទេសល្អ
នៅសល់តែ ៧ ថ្ងៃទៀតប៉ុណ្ណោះ ដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែសីហា ២០២៥។ មុនការប្រឡងដ៏សំខាន់នេះ ទាមទារឱ្យសិស្សានុសិស្សត្រូវខិតខំស្វ័យសិក្សាដោយខ្លួនឯង ពង្រឹងចំណេះដឹង និងសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អបញ្ចប់កម្រិតថ្នាក់វិទ្យាល័យ។

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងចែករំលែកគន្លឹះសិក្សារបស់អតីតសិស្សនិទ្ទេស A ចំនួនពីររូប ដើម្បីជាផ្នែកមួយជួយដល់ការត្រៀមខ្លួនរបស់បេក្ខជនប្រឡងឆ្នាំនេះទទួលបានជោគជ័យ។
យុវតី ចាន់ថា ស្រីល័ក្ខ ជាអតីតសិស្សនិទ្ទេស A បានចែករំលែកគន្លឹះសំខាន់ ៣ចំណុច ទី១ កត្តាខ្លួនឯង ទី២ ការបែងចែកពេលវេលាសិក្សា និងធ្វើលំហាត់សារឡើងវិញ និង ទី៣ ថែរក្សាសុខភាពឱ្យបានល្អ។ កញ្ញាបាននិយាយថា ដើម្បីសម្រេចបាននិទ្ទេស A ឬលទ្ធផលល្អ កត្តាសំខាន់ដំបូងគឺការលើកទឹកចិត្តខ្លួនឯង។ មានន័យថា នៅពេលដែលយើងមានការតាំងចិត្តខ្ពស់ដើម្បីទទួលបានពិន្ទុល្អ នោះសកម្មភារបស់យើងផ្តោតទៅលើការសិក្សាហើយសម្រេចនូវគោលដៅ។ គន្លឹះទី ២ បន្ទាប់មកយើងត្រូវបែងចែងកាលវិភាគសិក្សាទាំងម៉ោងសិក្សារដ្ឋ និងម៉ោងសិក្សាផ្ទាល់ខ្លួន ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការរៀបចំផែនការថាតើត្រូវសិក្សារដ្ឋប៉ុន្មានម៉ោង និងផ្ទាល់ខ្លួនប៉ុន្មានម៉ោង។

យុវតី ស្រីល័ក្ខ បានពន្យល់ពីវិធីសាស្រ្តរៀបចំខ្លួនរបស់នាងថា ៖«ចំពោះខ្ញុំវិធីសាស្រ្តទន្ទេញ គឺប្រើរយៈពេល ១ខែសម្រាប់មេរៀនទន្ទេញ ហើយចំពោះមុខវិជ្ជាផ្សេងៗដូចជាការអនុវត្តលំហាត់ រូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា គឺបានខិតខំសិក្សាតាំងពីពាក់កណ្តាលឆ្នាំមកម៉្លេះ»។ កញ្ញាបន្តថា សម្រាប់ពាក់កណ្តាលឆ្នាំ គឺចាប់ផ្តើមអនុវត្តលំហាត់ផ្សេងៗជារៀងរាល់ថ្ងៃ រាល់ម៉ោង បន្ទាប់ពីសិក្សាម៉ោងរដ្ឋ។ បន្ទាប់មកសល់រយៈពេល ១ខែ មុនការប្រឡងមកដល់ ស្រីល័ក្ខ ចាប់ផ្តើមប្រមូលសំណួរគ្រប់មុខវិជ្ជាទាំងមុខវិជ្ជាទន្ទេញ និងមុខវិជ្ជាលំហាត់ ដើម្បីសិក្សា និងទន្ទេញឡើងវិញឱ្យបានស្ទាត់មាត់ និងចងចាំរូបមន្ត។
សម្រាប់គន្លឹះទី ៣ គឺត្រូវថែរក្សាសុខភាព ព្រោះវាក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការប្រឡងនេះ។ នៅពេលដែលសុខភាពរបស់អ្នកខ្សោយ វាអាចជះឥទ្ធិពលអវិជ្ជមានទៅលើភាពវៃឆ្លាត ស្មារតី និងសមត្ថភាព។តាមបទពិសោធរបស់យុវតីរូបនេះ បានសង្កត់ធ្ងន់ថា៖«ត្រូវថែរក្សាសុខភាពឱ្យបានល្អ បើយើងខំរៀនពេក ធ្វើឱ្យសុខភាពធ្លាក់ចុះខ្សោយទៅតាមហ្នឹងដែរ។ ពេលដែលមានខ្សោយសុខភាពយើងរៀនអត់ចូលទេ ហើយប៉ះពាល់ដល់ការប្រឡង»។

ចំណែកអតីតសិស្សនិទ្ទេសA ផ្នែកវិទ្យាសាស្ត្រ យុវតី ជាតិ ថានីតា ចែករំលែកថា ដើម្បីសម្រេចបាននិទ្ទេសល្អ ជាពិសេសនិទ្ទេស A ជំហានដំបូងគឺផ្តោតលើកត្តាផ្ទាល់ខ្លួន ដូចជាការខិតខំប្រឹងប្រែង គ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព និងការសិក្សាដោយឧស្សាហ៍ព្យាយាម។ ក្នុងន័យនេះ នាងបាននិយាយថា៖«យើងត្រូវបែងចែកពេលវេលារបស់យើង សិក្សាដោយខ្លួនឯងនៅផ្ទះ ហើយត្រូវខិតខំធ្វើកិច្ចការសាលា ស្តាប់ការពន្យល់របស់គ្រូដោយយកចិត្តទុកដាក់ និងគោរពវិន័យ»។
ដូចអតីតសិស្សនិទ្ទេស A ខាងលើដែរ កញ្ញា នីតា និយាយថា មុនការប្រឡងមកដល់ បេក្ខជនត្រូវទន្ទេញមេរៀនឡើងវិញគ្រប់មុខវិជ្ជា ហើយសម្រាប់មុខវិជ្ជាបែបលំហាត់ ត្រូវចងចាំរូបមន្ត និងធ្វើលំហាត់ឱ្យបានច្រើនដង»។ សម្រាប់ នីតា ខ្លួនឯងផ្ទាល់ ដើម្បីទទួលបាននិទ្ទេសល្អក្រៅពីកត្តាខាងលើ មានកត្តាពីរទៀតដែលរួមចំណែកដល់ការសិក្សាឈានដល់សម្រេចក្តីស្រមៃកម្រិតថ្នាក់វិទ្យាល័យ នោះគឺកត្តាគ្រួសារ និងកត្តាសង្គម។ កញ្ញាថា កត្តាគ្រួសារនេះហើយ ដោយសារតែមានការជំរុញពីឪពុកម្តាយ និងសាច់ញាតិ បងប្អូន ក៏ជាកត្តាមួយធ្វើឱ្យគាត់សម្រេចគោលដៅនេះ។ ចំណែកកត្តាសង្គមវិញ កញ្ញាទទួលបានពីសហគមន៍ គឺជាសាលារៀនដែលជះឥទ្ធិពលល្អ ទើបធ្វើឱ្យសម្រេចគោលបំណងដ៏ខ្ពស់បំផុតនៅក្នុងកម្រិតវិទ្យាល័យ។

ដោយសារការប្រឡងឆ្នាំនេះ ស្ថិតនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា និងថៃ ក្រសួងអប់រំ យុវជន និងកីឡាបានផ្ញើសារជូនដល់បេក្ខជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងស្វ័យសិក្សាដោយ។ ដើម្បីជាការលើកទឹកចិត្តដល់បេក្ខជន ក្រសួង ក៏បានសម្រេចបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួនពីរលើក និងផ្តល់ការលើកទឹកចិត្តជាច្រើនដល់បេក្ខជនភៀសសឹក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងជាង ១៤ ម៉ឺននាក់ កើនឡើងជិត ១ ម៉ឺននាក់ បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនត្រឹមជាង ១៣ ម៉ឺននាក់ ចែកជា ២៤១ មណ្ឌល ស្មើនឹង ៥ ៩២៤ បន្ទddddប់ប្រឡង នៅតាមបណ្ដារាជធានី-ខេត្តចំនួន ២៤៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


