ព័ត៌មានជាតិ
មន្ទីរសម្រាកព្យាបាលមួយនៅខេត្តតាកែវ ត្រូវ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀង លែងឱ្យផ្ដល់សេវា
មន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ ២ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ជាបន្តទៀត។

បើតាម ប.ស.ស ការបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជាមួយមន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក នេះ ដោយសារមន្ទីរសម្រាកព្យាបាលនេះមិនបានអនុវត្តតាមគោលការណ៍ណែនាំរបស់ ប.ស.ស ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ប.ស.ស បានណែនាំដល់ សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស អាចអញ្ជើញទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលផ្សេងៗ ទៀត ដែលជាដៃគូ ប.ស.ស មានទីតាំងស្ថិតនៅក្បែរមន្ទីរសម្រាកព្យាបាលខាងលើ ករណីចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស មានមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ប្រមាណជាង ១ ៦០០ កន្លែង នៅទូទាំងប្រទេស ក្នុងការផ្តល់សេវាជូនដល់សមាជិក ប.ស.ស ខណៈគិតត្រឹមខែកក្កដា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកសរុបចំនួន ៣ ២៣៨ ៦៣៩ នាក់។ ប៉ុន្តែបើគិតរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៥ មានសមាជិក ៣៨៧ ៨៤៩ នាក់ថ្មី បានចុះបញ្ជីជាសមាជិក ប.ស.ស ទាំងវិស័យឯកជន វិស័យសាធារណៈ និងរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកបន្ទុកសមាជិក ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


