Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធានាធិបតី​អាមេរិក​អះអាង​ថា រុស្ស៊ី​បាន​ធ្វើ«សម្បទាន​ដ៏​ធំ»នៅ​ក្នុង​កិច្ច​ចរចា​អ៊ុយក្រែន

បានផុស

នៅ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើ«សម្បទានដ៏ធំ» នៅក្នុងការចរចាសន្តិភាពនាពេលថ្មីៗនេះ ហើយបានបង្ហាញពីបំណងចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន។

លោក JD Vance និង​លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធី Meet the Press របស់ NBC នៅថ្ងៃទី​២៤​ខែសីហា លោក Vance បានអះអាងថា ទីក្រុងមូស្គូបានធ្វើការសម្របសម្រួលគួរ​ឲ្យ​កត់សម្គាល់ទាំងនេះជាលើកដំបូងក្នុងរយៈពេលជាង ៣​ឆ្នាំកន្លះនៃជម្លោះ បន្ទាប់ពីការចូលរួមការទូតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

យោងតាមលោក Vance ចំណុច​សំខាន់មួយនៃសម្បទាន​ពាក់ព័ន្ធនឹងការធានាសន្តិសុខនាពេលអនាគតសម្រាប់អ៊ុយក្រែន បន្ទាប់ពី​​សង្គ្រាមបាន​​បញ្ចប់។ ខណៈពេលដែលទទួលស្គាល់ថាការចរចាប្រឈមនឹងឧបសគ្គសំខាន់ៗ និងវឌ្ឍនភាពច្បាស់លាស់មិនទាន់ត្រូវបានធ្វើឡើង អនុប្រធានាធិបតីបានសង្កត់ធ្ងន់លើជំនឿរបស់ទីក្រុងវ៉ាស៊ីនតោនដែលថា កិច្ចព្រមព្រៀងមួយនៅ​តែ​អាចសម្រេច​បាន​នៅទីបំផុត។

លោក Vance បានបដិសេធយ៉ាងម៉ឺងម៉ាត់នូវលទ្ធភាពនៃការបញ្ជូនទាហានអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលណាមួយ ប៉ុន្តែបានអះអាងថា សហរដ្ឋអាមេរិកនឹងនៅតែចូលរួមយ៉ាងសកម្ម ដើម្បីធានាថាទីក្រុង​កៀវ ទទួលបានការធានាសន្តិសុខចាំបាច់។

នៅពេលត្រូវបានចោទសួរអំពីការវាយប្រហារដោយមីស៊ីល​របស់រុស្ស៊ីនាពេលថ្មីៗនេះទៅលើរោងចក្រដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅភាគខាងលិចអ៊ុយក្រែន លោក Vance បាននិយាយថា គាត់«មិនចូលចិត្តវា» ប៉ុន្តែបានកត់សម្គាល់ថា ការខូចខាតនិងជនរងគ្រោះគឺជាការពិតនៃសង្គ្រាមដែលមិនអាចជៀសបាន។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ការជំរុញការទូតនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ត្រាំ បានជួបជាមួយសមភាគី​រុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅរដ្ឋ​អាឡាស្កា​កាល​​ថ្ងៃទី​១៥​ខែសីហា។ ក្រោយមក លោក ត្រាំ បានព្រមានថា លោកនឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើគ្មានការរីកចម្រើន​ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេលពីរសប្តាហ៍។ នេះមិនមែនជាឱសានវាទដំបូងដែលកំណត់ដោយរដ្ឋបាលលោក ត្រាំ ទេ។ ឱសានវាទពីមុនសម្រាប់រុស្ស៊ីក្នុងការយល់ព្រមបញ្ចប់អរិភាពកំណត់​យក​ថ្ងៃទី៨ខែសីហា តែ​មិន​ទាន់ត្រូវ​បាន​អនុវត្ត ដោយសារ​ភាគី​រុស្ស៊ី​យល់​ព្រម​លើ​កិច្ចប្រជុំកំពូលអាឡាស្កាជំនួសវិញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម