កីឡា
គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន៖ កូនក្រុមខ្ញុំលេងល្អហើយនៅខ្វះខាតចំណុចមួយនេះបន្តិច
គ្រូបង្វឹកក្រុមបាល់ទាត់នារីភ្នំពេញក្រោន កញ្ញា ម៉ៅ សាវីន ថាកូនក្រុមរបស់ខ្លួនលេងបានល្អហើយ តែមិនមានសំណាងក្នុងការប្រកួតនៅយប់មិញនេះ ខណៈចំណុចខ្វះខាតត្រូវតែពង្រឹងឲ្យល្អឡើងវិញនោះគឺការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អអំឡុងពេលប្រកួត។

ទិដ្ឋភាពប្រកួតយប់មិញ
កញ្ញា ម៉ៅ សាវីន បានឲ្យដឹងថា ការប្រកួតយប់មិញទល់ជាមួយ East Bengal FC គឺលេងបានល្អ លេងដោយទំនុកចិត្ត និងលេងដោយចន្ទៈតែមិនមានសំណាងអាចរកគ្រាប់បាល់បាន។ កូនក្រុមមានឱកាសច្រើនដងដែរក្នុងការរកគ្រាប់បាល់តែធ្វើមិនបានសម្រេច និងភ្លាត់បន្តិចបែរជារបូតគ្រាប់បាល់ទៅវិញ។

កញ្ញា ម៉ៅ សាវីន
គ្រូបង្វឹកខាងលើបន្ថែមទៀតថា អ្វីដែលមើលឃើញពីចំណុចខ្វះខាតនោះគឺការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជាងនេះ។ យ៉ាណាក្រុមទាំងមូលបានប្ដេជ្ញាចិត្តហើយនឹងធ្វើឲ្យបានល្អ ឬរកជ័យជម្នះជូនអ្នកគាំទ្រ និងជូនក្រុមឲ្យបាននៅការប្រកួតបន្ទាប់។

ទិដ្ឋភាពប្រកួតយប់មិញ
បញ្ជាក់ដែរថា ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ចាញ់ក្រុមមកពីប្រទេសឥណ្ឌា East Bengal FC 1-0 ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់បាល់ទាត់ AFC Women’s Champion League 2025។ វគ្គជម្រុះនេះកំពុងធ្វើឡើងនៅកម្ពុជា ស្របពេលប្រកួតទី២ របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងប៉ះក្រុម Kitchee ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥៕

ទិដ្ឋភាពប្រកួតយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


