Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Punjab ប្រទេសប៉ាគីស្ថាន ប្រឈម​នឹង​ទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ ​គំរាមកំហែង​មនុស្ស​២លាន​នាក់​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០១ខែ កញ្ញា ខេត្ត Punjab របស់ប្រទេសប៉ាគីស្ថានប្រឈមទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមនុស្សជិត ២ លាននាក់រងផលប៉ះពាល់ដោយសារទឹកទន្លេឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ក្នុងរដូវមូសុងខ្លាំងមិនធម្មតា ដែលកាន់តែខ្លាំងឡើងដោយការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងការបញ្ចេញទឹកឆ្លងកាត់ព្រំដែនពីប្រទេសឥណ្ឌា បានធ្វើឱ្យដីស្រែចម្ការដ៏ធំល្វឹងល្វើយលិចទឹក និងបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន។ ទូកជួយសង្គ្រោះ និងជម្រកសង្គ្រោះបន្ទាន់កំពុងត្រូវបានប្រើប្រាស់ដើម្បីជួយគ្រួសារដែលផ្លាស់ទីលំនៅ។

លើសពីនេះដោយសារតែ ខេត្ត Punjab ដែលជាតំបន់កសិកម្មដ៏សំខាន់របស់ប្រទេសប៉ាគីស្ថាន បង្កឲ្យមានការព្រួយបារម្ភពីការខ្វះខាតស្បៀងអាហារ ខណៈខេត្តនេះទើបតែងើបពីគ្រោះទឹកជំនន់កាលពីឆ្នាំ២០២២ ។ ជាការឆ្លើយតបអាជ្ញាធរប៉ាគីស្ថានបានរៀបចំវិធានការយ៉ាងខ្លាំង រួមទាំងគ្រឿងចក្រធំៗដើម្បីបង្វែរទឹក និងផែនការសម្រាប់ទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលអាចកើតមាន។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាចាប់តាំងពីចុងខែមិថុនា មនុស្សជាង ៨៤៩នាក់បានស្លាប់នៅទូទាំងប្រទេសប៉ាគីស្ថាននៅក្នុងគ្រោះមហន្តរាយដែលទាក់ទងនឹងភ្លៀង ដោយបានគូសបញ្ជាក់អំពីភាពងាយរងគ្រោះកំពុងកើនឡើងរបស់ប្រទេសចំពោះបញ្ហាអាកាសធាតុធ្ងន់ធ្ងរ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម