ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យការដ្ឋានដាក់លូ និងរៀបចំរថយន្តស៊ីទែន ជួយបំពេញការងារបរិស្ថាន អនាម័យ អគ្គិភ័យ
កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះត្រួតពិនិត្យ ជំរុញពន្លឿនដល់ការដ្ឋានដាក់លូក្នុងតំបន់មូលដ្ឋាន និងរៀបចំរថយន្តដឹកស៊ីទែនទឹកធំៗ ចំនួន ២ គ្រឿង ដើម្បីសម្រួលការងារក្នុងមូលដ្ឋាន។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានណែនាំក្រុមហ៊ុនសាងសង់ដែលទទួលបន្ទុកការងារនេះ បន្តអនុវត្តតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីធានានូវគុណភាពការងារ និងការប្រើប្រាស់បានយូរអង្វែង។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានរៀបចំរថយន្តស៊ីទែនទឹកធំចំនួន ២ គ្រឿង ដើម្បីជួយបំពេញការងារសម្អាតបរិស្ថានអនាម័យក្នុងតំបន់ និងអាចប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជា ការចូលរួមអន្តរាគមន៍ពេលកើតមានអគ្គិភ័យ។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ព្រមទាំងការរួមចំណែករក្សាអនាម័យ បរិស្ថាន និងសុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


