Connect with us

ព័ត៌មានអន្ដរជាតិ

ក្រឡាប់ឡានក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់សម្លាប់មនុស្ស១៥នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៤ខែកញ្ញា ឧបទ្ទវហេតុដ៏សោកនាដកម្មមួយបានកើតឡើងក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ដោយរថយន្តតាមដងផ្លូវ(ស្រដៀងរត់ភ្លើងរត់លើផ្លូវដែក) ដ៏ល្បីល្បាញ Elevador da Glória បានក្រឡាប់ និងធ្លាក់ចូលទៅក្នុងអគារមួយ សម្លាប់មនុស្ស ១៥ នាក់ និងរបួស ១៨ នាក់ មានទាំងកុមារ និងជនបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖​ Reuters)

បើតាមសាក្សី​បាន​និយាយ​ថា រថយន្ត​បង្ក​បាន​បើក​ហួស​ល្បឿន​កំណត់​ចុះ​ពីលើ​ភ្នំ​ចោត ក្រោយមកបាន​ក្រឡាប់​ទៅ​លើ​បុរស​ម្នាក់​នៅ​ចិញ្ចើមផ្លូវ ។ ក្រោយហេតុការណ៍ដ៏រន្ធត់នេះក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះជនរងគ្រោះទាំងអស់ក្នុងរយៈពេលពីរម៉ោង។

អាជ្ញាធរបានហៅវាថាជាឧបទ្ទវហេតុដ៏អាក្រក់បំផុតរបស់ទីក្រុង Lisbon ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដែលជំរុញឱ្យទីក្រុងផ្អាកសេវាកម្មរថយន្តតាមដងផ្លូវទាំងអស់សម្រាប់ការត្រួតពិនិត្យសុវត្ថិភាព។ ប្រធានាធិបតី ព័រទុយហ្គាល់លោក​ Marcelo Rebelo de Sousa និងអភិបាលក្រុងលោក Carlos Moedas បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដោយប្រទេសព័រទុយហ្គាល់បានប្រកាសថ្ងៃកាន់ទុក្ខជាតិផងដែរ។

(រូបភាព៖​ Reuters)

គួរបញ្ជាក់ថារថយន្តតាមដងផ្លូវគឺជាប្រភេទការដឹកជញ្ជូនសាធារណៈដែលរត់លើផ្លូវដែកដែលបានសាងសង់នៅតាមផ្លូវ។ វាត្រូវបានបំពាក់ដោយអគ្គិសនី និងផ្លាស់ទីតាមបណ្តោយផ្លូវថេរ រត់ក្នុងផ្លូវចន្លោះរថយន្ត និងយានជំនិះផ្សេងទៀត។

សេវាកម្មរថយន្តតាមដងផ្លូវនេះបានដំណើរការតាំងពីឆ្នាំ១៨៨៥ មកម្លេះហើយបានទាក់ទាញទេសចរណ៍ និងការដឹកជញ្ជូនក្នុងស្រុក។ ក្រុមហ៊ុន Carris ដែលជាប្រតិបត្តិករបាននិយាយថា រថយន្តនេះទើបតែបានឆ្លងកាត់ការថែទាំ ហើយបានសន្យាថានឹងសហការពេញលេញក្នុងការស៊ើបអង្កេត៕

(រូបភាព៖​ Reuters)
ប្រភេទរថយន្តដែលរត់តាមដងផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម