Connect with us

សេដ្ឋកិច្ច

​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជិត ​៥០០ ​គម្រោង ​ជាមួយ​ទុន​ជាង ៧,២ ​ប៊ីលាន​ដុល្លារ​ នៅរយៈពេល ៨ ខែ

បានផុស

នៅ

នៅ​ក្នុង​រយៈ​ពេល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​​​វិនិយោគ​ចំនួន ៤៩១ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៧,២ ​ប៊ីលាន​ដុល្លារ កើន​​ឡើង ៥០% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំមុន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​​​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​មាន​ប្រសាសន៍​ថា គម្រោង​ទាំងជិត ៥០០ គម្រោង អាច​បង្កើត​កា​រងា​រ​ជាង ៣០ ម៉ឺន​កន្លែង​ដែលភាគច្រើន​លើវិស័យ​ឧស្សា​ហកម្មរោងចក្រប្រមាណ ៩០%។

​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រំពឹងថា កម្ពុជា​រំពឹង​ទទួលបានគម្រោងវិនិយោគជាង ៥០០ នៅ​ក្នុងឆ្នាំ ២០២៥ ដែល​នឹងអាចបង្កើនការងារជាង ៣០ ម៉ឺន​កន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម