ព័ត៌មានជាតិ
បុគ្គលិកភេទស្រីម្នាក់ ធ្វើការនៅរោងចក្រ ម៉េង អៀង ឆ្លងកូវីដ រស់នៅខណ្ឌទួលគោក
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានរាយការណ៍ពីការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីនាំអ្នកជំងឺ ០២ នាក់ដែលឆ្លងកូវីដ ១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមសេចក្តីរាយការណ៍ នៅវេលាម៉ោង២០និង៥៦នាទីថ្ងៃទី០៧-០៤-២០២១ ក្រុមគ្រូពេទ្យបានចុះមកយក អ្នកជំងឺ០១នាក់ ភេទស្រី នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ៧ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ ។
អ្នកជំងឺឈ្មោះ គឹម ផាន់ណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។
មួយករណីទៀត នៅវេលាម៉ោង២១និង១២នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះមកយកអ្នកជំងឺ០១ នាក់ ភេទស្រី នៅចំណុចផ្ទះលេខ២៦ផ្លូវ២២១ ភូមិ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ។ អ្នកជំងឺឈ្មោះ ហាយ ស្រីខួច ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដលើបុគ្គលិកភេទស្រី នៅរោងចក្រម៉េង អៀង ជាករណីថ្មីមួយទៀត បន្ទាប់ពីការផ្ទុះនៅរោងចក្រឌីន ហាន់។
នៅរោងចក្រឌីនហាន់ មានការឆ្លងជាចង្កោមលើកម្មករកម្មការិនីជាង ៥០ នាក់។ រោងចក្រកាត់ដេរ ឌីន ហាន់ ដែលមានទីតាំងតាមបណ្តោយផ្លូវឧកញ៉ាឌួង ងៀប ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានកម្មករចំនួន ២៥៦២នាក់។
អាជ្ញាធរព្រមទាំងមន្រ្តីសុខាភិបាល បានចុះទៅយកសំណាកពីកម្មករកាត់ដេរ នៅក្នុងរោងចក្រ ឌីន ហាន ទាំងយប់ នៅយប់ថ្ងៃទី៧ ខែ មេសា នេះ ខណៈការតេស្តសំណាកនៅតែបន្តរហូតមកដល់ពេលនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន