ព័ត៌មានអន្ដរជាតិ
ក្រុមការងារលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រើរបស់របរចេញពីវិមានរដ្ឋាភិបាលថៃ
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ខាវសុត នៅថ្ងៃទី៦ខែកញ្ញានេះ ក្រុមការងាររបស់អតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចាប់ផ្តើមរើរបស់របរចេញពីវិមានរដ្ឋាភិបាល ១ថ្ងៃបន្ទាប់ពីសភាបោះឆ្នោតគាំទ្រលោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ឲ្យឡើងជានាយករដ្ឋមន្ត្រីជំនួសលោកស្រី។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានធ្លាក់ពីអំណាចនាយករដ្ឋមន្ត្រីថៃ ដោយអំណាចសាលក្រមតុលាការធម្មនុញ្ញកាលថ្ងៃទី២៩ខែសីហា ដោយចៅក្រម ៦រូបក្នុងចំណោម៩រូប បានបោះឆ្នោតដកលោកស្រី ផែថងថាន ពីអំណាចជុំការចោទប្រកាន់ពីសមាជិកព្រឹទ្ធសភាដែលប្តឹងលោកស្រីពីបទប្រព្រឹត្តប្រាសចាកក្រមរដ្ឋធម្មនុញ្ញ ដោយសារតែការនិយាយទូរស័ព្ទជាលក្ខណៈឯកជនជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
សេចក្តីរាយការណ៍របស់ខាងសុត បានឲ្យដឹងថា សមាជិកនៃអតីតរដ្ឋាភិបាលចម្រុះ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បានបញ្ជូនកម្មករឱ្យរើរបស់របរចេញពីវិមានរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីសភាតំណាងបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២កាលថ្ងៃទី៥ខែកញ្ញា។ ទន្ទឹមនឹងនេះ បុគ្គលិកបានមកសម្អាត និងជំនួសម៉ាស៊ីនត្រជាក់ AC ទាំងនៅក្នុងអគារវិមានរដ្ឋាភិបាលថៃ Thai Khu Fah និងអគារផ្សេងៗទៀត។

ទោះជាបែបណា លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២ នឹងកាន់អំណាចត្រឹមតែ៤ខែប៉ុណ្ណោះ មុនការរំលាយសភាដើម្បីបើកផ្លូវឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញ តាមលក្ខខណ្ឌយល់ព្រមជាមួយគណបក្សប្រជាជនដែលជាបក្សប្រឆាំងដែលបោះឆ្នោតក្នុងសភាគាំទ្រខ្លួននោះ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


