ព័ត៌មានអន្ដរជាតិ
ថៃ ទម្លាយទឹកពីទំនប់ចៅប្រាយ៉ា បង្កការជន់លិចខេត្តអយុធ្យា ធ្ងន់ធ្ងរ ខ្ទេចផលដំណាំរាប់រយហិកតា
ការទម្លាយទឹកពីទំនប់ចៅប្រាយ៉ា បានបង្កជាជំនន់លិចលង់ខេត្តអយុធ្យា បំផ្លាញផលដំណាំរាប់រយហិកតា ធ្វើឲ្យពលរដ្ឋរងទុក្ខលំបាក។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសៅរ៍ទី៦ខែកញ្ញាឆ្នាំ២០២៥, ប្រជាកសិករថៃ កំពុងទួញសោក ដោយសារតែទំនប់ចៅប្រាយ៉ា បញ្ចេញទឹក ១ ៥០០គីឡូម៉ែត្រគូបក្នុងមួយវិនាទី។
ការបញ្ចេញទឹកនេះ គឺដើម្បីបញ្ចៀសការធ្លាយទំនប់ ព្រោះតែអាងនេះស្តុកទឹកដល់កម្រិត ហើយស្របពេលដែលភ្លៀងធ្លាក់នៅតែបន្តមិនឈប់ ទើបវាបង្កហានិភ័យបាក់។

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃការទម្លាយទឹកនេះ បង្កជាជំនន់លិចលង់ធ្ងន់ធ្ងរក្នុងខេត្តអយុធ្យា ដោយតំបន់ខ្លះត្រូវទឹកលិចត្រឹមចង្កេះ បំផ្លាញផលដំណាំរបស់កសិករជាពិសេសក្នុងស្រុក Bang Ban។
មុននេះនាយកដ្ឋានធារាសាស្រ្តថៃ បានចេញការព្រមានរួចទៅហើយ ឲ្យខេត្តចំនួន១០រួមទាំងទីក្រុងបាងកកផងដែរ ត្រូវប្រយ័ត្ននិងត្រៀមខ្លួនឲ្យហើយព្រោះថា ស្ថានភាពទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួលដោយសារទឹកហូរបុកខ្លាំង ហើយការបញ្ចេញទឹកពីទំនប់នេះបន្ថែមទៀត ក៏អាចបង្កជាជំនន់ផងដែរ។

ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់វាយប្រហារប្រទេសថៃ បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកនៅក្នុងអាងនេះ ឡើងហូរហៀជិតដល់កម្រិតទប់ទល់លែងបាន ត្រូវបង្ខំចិត្តបញ្ចេញទឹកបន្ថែម បើមិនដូច្នេះទេនឹងត្រូវប្រឈមហានិភ័យបាក់ធ្លាយទំនប់។
ដូច្នេះហើយ ការបញ្ចេញទឹកច្បាស់ជាប៉ះពាល់ធ្ងន់ធ្ងរដល់ខេត្តចំនួន១០ដូចជា៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan រួមទាំងរាជធានី បាងកកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមាន ១០ខេត្តរួមទាំង បាងកក ត្រូវត្រៀមខ្លួនឲ្យហើយ ព្រោះទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


