ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ជប៉ុន សម្រេចចិត្តចុះចេញពីតំណែង
យោងតាមទីភ្នាក់ងារ NHK នៅថ្ងៃទី៧ ខែសីហា បានដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានសម្រេចចិត្តចុះចេញពីតំណែង។ គេជឿថា គាត់បានធ្វើការសម្រេចចិត្តដើម្បីព្យាយាមទប់ស្កាត់ការភ័ន្តច្រឡំ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។

លោក Shigeru Ishiba បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុន កាលពីខែតុលាឆ្នាំមុន ហើយបានសន្យាថា នឹងដោះស្រាយអតិផរណា ក៏ដូចជាកំណែទម្រង់គណបក្ស។
ក្រោយមក គណបក្យ LDP បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់។ ភ្លាមៗបន្ទាប់ពីលោកឡើងកាន់អំណាច LDP និងដៃគូសម្ព័ន្ធរបស់ខ្លួនគណបក្ស Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ទាប។ សម្ព័ន្ធកាន់អំណាចក៏ធ្លាក់ចុះសំឡេងភាគច្រើន ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ក្នុងខែកក្កដាផងដែរ។ នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នា សម្រាប់ក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ។
ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់លោក Shigeru ឲ្យទទួលខុសត្រូវចំពោះលទ្ធផលបោះឆ្នោត LDP ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តនៅថ្ងៃច័ន្ទថា តើត្រូវរៀបចំការប្រកួតភាពជាអ្នកដឹកនាំពិសេសដែរឬទេ។

ជាងនេះទៅទៀតដែរ លោក Shigeru Ishiba បានជួបជាមួយអតីតនាយករដ្ឋមន្ត្រី Suga Yoshihide និងរដ្ឋមន្ត្រីកសិកម្ម Koizumi Shinjiro នៅការិយាល័យរបស់គាត់កាលពីថ្ងៃសៅរ៍។ ប្រភពបាននិយាយថា លោក Suga និង លោក Koizumi បានប្រាប់លោក Ishiba ថា ការរួបរួមគណបក្សគឺសំខាន់ជាងអ្វីផ្សេងទៀត ហើយបានស្នើឲ្យគាត់ចុះចេញពីតំណែង មុនពេលសមាជិក Diet ដាក់ឯកសារស្តីពីការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំពិសេស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ជប៉ុន វ័យ ១០២ ឆ្នាំ ជាមនុស្សចាស់ជាងគេដែលហ៊ានឡើងដល់កំពូលភ្នំ Fuji
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


