Connect with us

ព័ត៌មានជាតិ

ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងដល់កម្ពស់ជាង ១៣ម៉ែត្រ នៅថ្ងៃដាក់បិណ្ឌទី១នេះ

បានផុស

នៅ

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃដាក់បិណ្ឌទី១នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងថែមទៀតដល់កម្ពស់១៣.៣០ម៉ែត្រ។ នេះបើតាមប្រភពពីការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣.៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។ កម្ពស់ទឹកទន្លេនាពេលនេះ គឺមានកម្ពស់ប្រហាក់ប្រហែលនឹងការឡើងលើកទី១ ក្នុងឆ្នាំ២០២៥។

ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ ទឹកទន្លេ មានកម្ពស់ ១១,៦៥ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញ គឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងទាំង ១០នៃខេត្តកំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម