Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រកៀរសម្រួល​ផ្លូវជង្ហុកសំបុកមាន់មួយចំនួនដើម្បីសម្រួលការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ខណៈរដូវដាក់បិណ្ឌចូលមកដល់ និងដើម្បីសម្រួលដល់ការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលខណ្ឌកំបូល បានដាក់គ្រឿងចក្រឈូសឆាយកៀរសម្រួលផ្លូវជង្ហុកសំបុកមាន់មួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់អាជ្ញាធរ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក្រុមការងាររដ្ឋបាលខណ្ឌ សង្កាត់ និងភូមិ បានចុះធ្វើការឈូសឆាយកៀរសម្រួលផ្លូវជង្ហុកសំបុកមាន់មួយចំនួនស្ថិតក្នុងភូមិពង្រ​ សង្កាត់ស្នោ​ ខណ្ឌកំបូល​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យស្ថិកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

អាជ្ញាធរ​បានបន្តថា​ ការឈូសឆាយកៀរសម្រួលនេះ គឺដេីម្បីសម្រួលឲ្យពលរដ្ឋធ្វេីដំណេីរក្នុងឱកាសពីធីបុណ្យកាន់បិណ្ឌមួយគ្រាសិនប៉ុណ្ណោះ​ និងបន្តឈូសឆាយផ្លូវផ្សេងៗទៀតដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល។ ចំពោះការស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកអាជ្ញាធរនឹងធ្វេីតាមផ្លូវនីមួយៗដែលជាគម្រោងអភិវឌ្ឍភូមិសង្កាត់នាពេលខាងមុខ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម