Connect with us

ព័ត៌មានអន្ដរជាតិ

ចិនជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាស៊ាន ក្នុងបរិបទពន្ធ ត្រាំ

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Yan Dong បាន​ថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិនកំពុងជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចុះហត្ថលេខាលើការធ្វើឱ្យប្រសើរឡើង​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំង២ នៅមុនដំណាច់ឆ្នាំនេះ ខណៈ​ចិនព្យាយាមធ្វើពិពិធកម្មការនាំចេញ​ក្នុងបរិបទពន្ធរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចាដើម្បីធ្វើឱ្យប្រសើរឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ បានបញ្ចប់នៅ​ខែឧសភា ដោយបើក «លទ្ធភាពទទួលបានទីផ្សារ» កាន់តែប្រសើរឡើងសម្រាប់វិស័យកសិកម្ម សេដ្ឋកិច្ចឌីជីថល និងឱសថរវាង​ចិន និងប្រទេសអាស៊ានទាំង ១០ ដែលនេះបង្ហាញពីការបើកចំហរផ្នែកសេដ្ឋកិច្ចរបស់ចិន ចំពេលមាន​ការគំរាមកំហែងពីពន្ធ ត្រាំ។

លោក Yan បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា៖ «(​ចិន) នឹងជំរុញឱ្យមានការចុះហត្ថលេខាជាផ្លូវការនៃពិធីសារស្តីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន កំណែ ៣.០ នៅចុងឆ្នាំនេះ»។

លោកបានបន្ថែមថា៖ «ចំពេលមាន​ឯកតោភាគីនិយម និង​ការការពារ​និយម​ក្នុងខ្សែ​ច្រវ៉ាក់ឧស្សាហកម្មសកល ​ចិន និងអាស៊ានបាន​សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរក្សាស្ថិរភាព និងប្រតិបត្តិការដោយ​រលូននៃ​ច្រវ៉ាក់ឧស្សាហកម្មក្នុងតំបន់​»។

កាល​ពី​ខែ​សីហា​ ការ​នាំ​ចេញ​របស់​ចិន​ទៅ​អាស៊ាន​ បាន​កើន​ឡើង ២២,៥ ភាគរយ​ ធៀប​នឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​មុន​ ដល់ ៥៧,១ ​ប៊ីលាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ជា​គោលដៅ​នាំ​ចេញ​កំពូល​របស់​ចិន​​បើគិតជា​តម្លៃ។ ​កំណើននេះ បានជួយ​ប៉ះប៉ូវនឹង​ការធ្លាក់ចុះ ៣៣,១ ភាគរយ នៃការនាំចេញទៅសហរដ្ឋអាមេរិក មកត្រឹម ៣១,៦ ប៊ីលានដុល្លារ។ ​

​មែនទែនទៅ ចិន និងប្រទេសអាស៊ានទាំង ១០​ ជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ (RCEP) ផងដែរ ដែលរាប់បញ្ចូលទាំង​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ប៉ុន្តែអ្នកវិភាគខ្លះនិយាយថា RCEP ​មាន​ភាព​ទន់ខ្សោយលើវិស័យដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក និងស្តង់ដារអនាម័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម