Connect with us

ជីវិតកម្សាន្ដ

Song Joong Ki រងការរិះគន់ពីអ្នកទស្សនាថា បំបិទសិទ្ធភរិយាពេក

បានផុស

នៅ

នៅក្នុងកម្មវិធីទូរទស្សន៍ Yoo Bari Talk Bari ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៣០ ខែសីហា តារាសម្ដែង Song Joong Ki បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ដើម្បីផ្សព្វផ្សាយរឿងភាគទូរទស្សន៍ថ្មីរបស់គាត់។ នៅក្នុងកម្មវិធីនោះផងដែរ ពេលដែលសួរថា តើគាត់នឹងទទួលយកទេប្រសិនបើមិត្តស្រីចេញទៅផឹកស៊ីជាមួយមិត្តភក្តិភេទផ្ទុយនៅម៉ោង ១០ យប់ ភ្លាមៗនោះលោកបានឆ្លើយថា មិនអាចទទួលយកបានទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ចម្លើយ​របស់តួឯកប្រុសក្នុងរឿង ​«Descendants of the Sun! បាន​បង្ក​ភាព​ចម្រូងចម្រាស​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម។ សូម្បី​តែ​ពាក្យ​គន្លឹះ​ទាក់ទង​នឹង Song Joong Ki ជាប់​ចំណាត់​ថ្នាក់​ទី ២ ដែល​គេ​ស្វែង​រក​ច្រើន​បំផុត​នៅ​លើ​វេទិកា Weibo របស់​ចិនផងដែរ។

នៅលើវេទិកា ទស្សនិកជនមួយចំនួនបានរិះគន់ តារាសម្ដែងវ័យ៣៩ឆ្នាំថា ជាមនុស្សក្បត់នឹងពាក្យសម្ដី ចុះបើដោយសារតែការងារគិតយ៉ាងម៉េច? គាត់ហាក់ដូចជាចូលចិត្តគ្រប់គ្រងមិត្តស្រីពេក ហើយត្រូវការមនុស្សស្រីដែលស្តាប់តែគាត់ប៉ុណ្ណោះ! ជាក់ស្ដែងដូចករណី Song Hye Kyo គិតបានត្រឹមត្រូវ ទើបសម្រេចចិត្តក្នុងការលែងលះជាមួយលោក។

ទោះជាបែបនេះក្ដី នៅក្នុងការបញ្ចេញមតិនោះផងដែរ ក៏មានមតិខ្លះបានចេញមុខការពារដល់រូបលោកថា ទាំងនេះសុទ្ធតែជារឿងធម្មតាប៉ុណ្ណោះ! ពួកគេ ក៏មិន​យល់​ថា​ហេតុ​អ្វី Song Joong Ki ត្រូវ​រង​ការ​រិះគន់នោះទេ។

បន្ថែមពីលើការអបអរសាទរចំពោះតារាសម្តែង និងភរិយា Song Hye Kyo – អតីតភរិយាក៏ត្រូវបានអូសទាញចូលក្នុងកិច្ចពិភាក្សាដោយមិននឹកស្មានដល់ផងដែរ។ ជាក់ស្តែង​នៅលើ​វេទិកា​ជាច្រើន​នាង​ត្រូវបាន​គេ​រិះគន់​ដោយ​គ្មាន​ហេតុផល​។ មានការអត្ថាធិប្បាយថា ជីវិតគ្រួសារដែលមានកូន គឺជាអ្វីដែល Song Joong Ki ចង់បាន ដែលភរិយាកំពូលតារាមិនអាចបំពេញបាន។

Song Joong Ki និង Katy Louise Saunders បាន​សម្រេចចិត្ត​រៀប​ការ​នៅ​ខែ​មករា ឆ្នាំ​២០២៣ ហើយ​បាន​ស្វាគមន៍​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​ក្នុង​ខែ​មិថុនា ឆ្នាំ​ដដែល។ ជាងមួយឆ្នាំក្រោយមក ប្តីប្រពន្ធនេះបានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ។

ដោយឡែក ចំពោះ Song Hye Kyo តារា​ស្រី​រូប​នេះ​មាន​ជីវិត​ឯកជន​បន្ទាប់​ពី​ការ​លែងលះ។ នាងកំពុងចូលរួមក្នុងគម្រោងភាពយន្ត Slowly And Intensely ដែលផលិតដោយ Netflix និង Studio Dragon ។ ខ្សែភាពយន្តដែលសម្តែងដោយ Gong Yoo គឺត្រូវបានថតនៅក្នុងឧស្សាហកម្មទូរទស្សន៍ឆ្នាំ ១៩៦០ ហើយប្រាប់ពីរឿងរ៉ាវរបស់តារា និងមនុស្សដែលនៅពីក្រោយពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន Xu Kai ជាប់ចោទពីបទញៀនល្បែង ប្រឈមនឹងការកាត់ទោសជាប់គុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម