ព័ត៌មានអន្ដរជាតិ
ត្រាំ ជំរុញ EU ឱ្យដាក់ពន្ធ ១០០% លើចិន ឥណ្ឌា ដើម្បីបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានជំរុញឱ្យមន្ត្រីសហភាពអឺរ៉ុប (EU) ដាក់ពន្ធលើចិន និងឥណ្ឌា រហូតដល់ ១០០ ភាគរយ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការឱ្យដឹងពីប្រភពមន្រ្តីអាមេរិក និងការទូត EU។

ទីភ្នាក់សារព័ត៌មានរ៉យទ័រ បានផ្សាយថា លោក ត្រាំ បានស្នើបែបនេះតាមរយៈកិច្ចប្រជុំតាមអនឡាញជាមួយប្រេសិតទទួលបន្ទុកការដាក់ទណ្ឌកម្មរបស់ EU លោក David O’Sullivan និងមន្ត្រី EU ផ្សេងៗទៀត។ ឥឡូវនេះ គណៈប្រតិភូ EU កំពុងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការសម្របសម្រួលទណ្ឌកម្ម។
ប្រភពការទូត EU បាននិយាយថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការដំឡើងពន្ធស្រដៀងគ្នា ប្រសិនបើ EU នឹងធ្វើតាមសំណើរបស់ខ្លួន។ ប្រភពនិយាយយ៉ាងដូច្នេះថា៖ «មែនទែនទៅ ពួកគេ(អាមេរិក) និយាយថា ពួកយើងនឹងធ្វើវា ប៉ុន្តែអ្នកត្រូវតែចូលរួមធ្វើជាមួយយើងដែរ»។
គេមើលឃើញថា ការជំរុញរបស់ ត្រាំ ប្រសិនបើធ្វើតាមនោះ នោះនឹងទៅរកការផ្លាស់ប្ដូរយុទ្ធសាស្ត្រសម្រាប់ EU ដែលមានចេតនាផ្ដាច់រុស្ស៊ីឱ្យនៅឯកោជាមួយនឹងទណ្ឌកម្ម ជាជាងការដាក់ពន្ធ។ កន្លងមក លោក ត្រាំ បានគំរាមកំហែងជាញឹកញាប់ថានឹងដាក់ពន្ធលើឥណ្ឌា និងចិន ចំពោះការទិញប្រេងរុស្ស៊ី។ លោកបានដំឡើងពន្ធលើឥណ្ឌា រហូតដល់ ៥០ ភាគរយ រួចហើយ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយចិនបានធ្លាក់ចូលជ្រោះនៃភាពស្មុគស្មាញដោយសារតែពន្ធគយបដិការ។
ចិន និងឥណ្ឌា គឺជាអតិថិជនប្រេងរុស្ស៊ីដ៏សំខាន់។ បែបនេះ ប្រទេសទាំង២ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសេដ្ឋកិច្ចរបស់រុស្ស៊ីឱ្យស្ថិតស្ថេរ ចំពេលបន្តសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលផ្ទុះឡើងទ្រង់ទ្រាយធំនៅខែកុម្ភៈ ឆ្នាំ ២០២២៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


