សេចក្ដីជូនដំណឹង
វីតាល់ ផលិតផលទឹកពិសាខ្មែរ ឧបត្ថម្ភធំដល់ ព្រឹត្តិការណ៍ជិះកង់ របស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ខេត្តសៀមរាប៖ វីតាល់ បានបន្តសហការឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប។ វីតាល់ មានសេចក្តីសោមនស្សរីករាយក្នុង ការបន្តចូលរួមចំណែកជាដៃគូឧបត្ថម្ភធំនៃព្រឹត្តិការណ៍ជិះកង់ វីតាល២០២៥ ដើម្បីបរិច្ចាគ និងទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងបេសកកម្មផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃទៅកាន់កុមារកម្ពុជារាប់លាននាក់ទូទាំងប្រទេស។ ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំ២០២៥នេះ ទទួលបានការចូលរួម យ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជន អ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.១០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយប្រកបដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។

លោក មាស ថុង ប្រធានជាន់ខ្ពស់ពាណិជ្ជកម្ម ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ពិតជាមោទនភាពជាផលិតផលខ្មែរ ដែលជានិច្ចកាលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៥ឆ្នាំរួចមកហើយ។ គោលបំណងចម្បងដែលជម្រុញឱ្យ វីតាល់ បន្តការចូលរួមសហការ និងឧបត្ថម្ភ ដល់ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារជាសកម្ម មកដល់ព្រឹត្តិការណ៍ឆ្នាំទី១១នេះ គឺក្រោមបុព្វហេតុតែមួយគត់នោះគឺ “កុមារកម្ពុជា” ព្រោះវីតាល់ជឿជាក់ថាវិភាគទានដែលយើងបានចូលរួមប្រមាណ ៨០លានរៀល តាមរយៈការឧបត្ថម្ភនេះ គឺបានចូលរួមចំណែកយ៉ាងធំធេងដល់ប្រតិបត្តិការមន្ទីរពេទ្យ ក្នុងការបន្តនិរន្តភាពនៃការសង្គ្រោះព្យាបាល ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់កុមារ ក៏ដូចជាអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព។ លោកបានបន្តទៀត ការចូលរួមឧបត្ថម្ភថ្ងៃនេះគឺអាចកើតឡើងបាន ក៏ដោយមានការគាំទ្រ ពីសំណាក់ដៃគូអាជីវកម្ម និងអតិថិជន ដែលនិយមប្រើប្រាស់វីតាល់ តាមរយៈ “មូលនិធិ២៥រៀល” គឺមានន័យថា អតិថិជន បានបរិច្ចាគប្រាក់២៥រៀល ជូនមូលនិធិ រាល់ការពិសា ទឹកវីតាល់ ១ដប។ វីតាល់បានប្រើប្រាស់មូលធននេះជាលទ្ធភាពមកឧបត្ថម្ភ បានជាប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ។ លោកជំទាវបន្តទៀតថាការចូលរួមរបស់វិស័យឯកជនតួយ៉ាងដូចជា វីតាល់ ពិតជាកម្លាំងចលករដ៏សំខាន់ ដែលចូលរួមចំណែកនៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១១ឆ្នាំ។ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាមរយៈការជាវសំបុត្រជិះកង់ និងការបរិច្ចាគជាវិភាគទាននេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារនៅខេត្តសៀមរាប និងកុមារទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍសង្គម និងជាទំពាំងស្នងឫស្សីរបស់កម្ពុជា”។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាបផងដែល។ វីតាល់ ក្នុងនាមជាផលិតផលជាតិ និងស្មារតីខ្មែរតែមួយ ក៏សូមអំពាវនាវដល់វិស័យឯកជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទានដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព។ វីតាល់ មោទនភាពផលិតផលជាតិ៕

















-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


